ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាម៉ឺងម៉ាត់បំផុត អោយសមត្ថកិច្ចប្រើធម៌ក្តៅ កុំខ្លាចពលរដ្ឋខឹង បើខ្លាចពលរដ្ឋខឹង ដូចទុកអោយពួកគាត់ស្លាប់អ៊ីចឹង ។
បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកអភិបាលខេត្តកណ្តាល នាពេលនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយធ្វើឡើងនៅវេទិកាមាត់ទន្លេ ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅវេទិកាសួនច្បារមាត់ទន្លេក្រុងតាខ្មៅ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានចូលរួមកិច្ចប្រជុំដើម្បីទទួលបទបញ្ជាដឹកនាំបន្ថែមដើម្បីរឹតបន្តឹងការអនុវត្តសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមពីលោក-លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ៕
ដោយ ៖ សិលា