ខេត្តកណ្តាល៖ បុរសម្នាក់មកពីផឹកស៊ីស្រវឹង ដើរចូលក្នុងភូមិ ដល់ពេលមេភូមិសួរនាំ ក៏រករឿងស្រែកឡូឡា បម្រុងវាយមេភូមិ ហើយគំរាមបាញ់ទៀតផង ។ ហេតុការណ៍ខាងលើកើតឡើងស្ថិតនៅភូមិក្រពើហា ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងអោយដឹងថា, បុរសរូបនេះត្រូវសមត្ថកិច្ចឃាត់បញ្ជូនយកមកធ្វើការសាកសួរតាមនីតិវិធី ខណ:មិនគោរពតាមវិធានរដ្ឋបាល ។
អាចនឹងកសាងសុំរឿងទៅតុលាការ ប្រសិនពិតជាបានប្រព្រឹត្ត ពាក់ព័ន្ធការប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាលរឹតបន្តឹង។
ជនសង្ស័យមានឈ្មោះ ស៊ូ ម៉េងសែ រស់នៅកន្លែងកើតហេតុ អាយុ៣០ ឆ្នាំ ៕
ដោយ ៖ ស្អាងជ័យ