ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារកូវីដ-១៩ ឆក់ជីវិតមនុស្ស២នាក់ទៀតហើយ ! មានករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់៖ ឣាយុ ៤០ឆ្នាំ និងឣាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ ៤០ឆ្នាំ និងអាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖
១- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៤០ឆ្នាំ រស់នៅស្រុកគីរីវង្ស ខេត្តតាកែវ បានរក ឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ក្នុងស្ថាន ភាពក្អក ហត់ខ្លាំង រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅត មិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:១០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៤០ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសាររីរុសកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ ។
២- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៦ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀងបាន រកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ក្នុង ស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃទោះបីជាក្រុមគ្រូ ពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយយ៉ាងណាក៏ដោយក៏នៅតែមិនអាចជួយសង្គ្រោះអ្នក ជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩:៣០នាទី។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖