ព័ត៌មានទាន់ហេតុការណ៍៖

អានសំណេរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រួចហើយ ! ពិតជាគួរអោយ គោរព ស្រឡាញ់ !

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២១៖​ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានសំណេរយ៉ាងដូច្នេះថា, ខ្ញុំ​ និងលោកអ្នកអាចគេងលក់ស្រួលបាន​ ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា​ អាចត្រូវបានការពារ​ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖

ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ។  សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។  

ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។  

នៅផ្ទះ​ គឺជាជម្រេីសដ៏ល្អមួយ​ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។  វិធានការបិទខ្ទប់​ គឺជាវិធានការបណ្តោះអាសន្ន​ប៉ុណ្ណោះដែលមានពេលកណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វេីអ្វីបាននោះឡេីយ។  វាជាការចាំបាច់ណាស់ ដែលយេីងត្រូវរៀបចំទុកជាមុន​ មុននឹងពេលដេីរចេញពីវិធានការបិទខ្ទប់​ បើមិនដូច្នោះទេ​ ការផ្ទុះឡេីងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត​ នឹងអាចកេីតឡេីង​ ហេីយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត​ ព្រោះនៅពេលនោះ​ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ​ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង​ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ​ និងអស់ថាមពលទៅហេីយ​ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ​ នៅពេលដែលកម្លាំងយេីងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ​ ឫអាចនិយាយបានថា​ អស់ថ្ម​ តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង​ តេីនឹងក្លាយទៅជាយ៉ាងណា?  ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកេីតមានជាបន្តបន្ទាប់​ប្រសិនបើបុគ្គលម្នាក់ៗ​ និងសហគមន៍​ មិនធ្វើសកម្មភាពជាមួយគ្នា​ ជួយគ្នា​ ដើម្បីការពារការផ្ទុះឡេីងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ​ បន្ទាប់ពីការដេីរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ​  (ទោះជាការដេីរចេញនូវវិធានការបិទខ្ទប់អាចកេីតមានក្នុងពេលឆាប់​ ឫយូរក៏ដោយ)។  ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ​ តែខ្ញុំត្រូវតែបង្ហាញជាមុន​ ដេីម្បីជូនដល់លោកអ្នក​ មានការប្រុងប្រយ័ត្នលេីចំណុច​នេះទាំងអស់គ្នា។  

បុគ្គលគ្រប់រូប​ អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន​  ប្រសិនបើមនុស្សគ្រប់គ្នា​ អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល​  និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩​ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។  រាល់ទីតាំងដែលបិទជិត​ ឫជាកន្លែងប្រមូលផ្តុំមនុស្សច្រេីន​ ដូចជាហាងលក់ឥវ៉ាន់​ ភោជនីយដ្ឋាន​ រោងកុន​ ទីផ្សារ​ និង​រោងចក្រ-សហគ្រាដស ជាដើម​ ម្ចាស់ទីតាំង​ និងអតិថិជន​ ត្រូវតែគោរព​ និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ​ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងដោយក្រសួងសុខាភិបាល​ ដូចជាពាក់ម៉ាស់​ លាងដៃឱ្យបានត្រឹមត្រូវ​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡេីងជាដេីម។   

ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ​ បុគ្គលម្នាក់ៗ​ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្នការពារដូចបានរៀបរាប់ខាងលើ។  ខ្ញុំសូមជូនពរបងប្អូនទាំងអស់​ សូមមានសុខភាពល្អ​ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩។  ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងស់​ ដែលបានចូលរួមសហការគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវអត់សម្រោលកូវីដ-១៩នេះ!

បំណងល្អពីលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)។ 

Phnom Penh, 25 April 2021: I and you all can sleep well if people and society in Cambodia can be protected and can be save life from COVID-19 attack:​ 

I encourage all of citizens to comply with the measures putting in place already.  Your health is very important and you must be prevented from COVID-19 by acting together with solidarity now.

Vaccination is one of your choice together with other COVID-19 preventable measures that require people to be in good discipline while seeking vaccination service at any site announced by the Adhoc Committee for COVID-19 throughout the country and fully implement 3 do’s and 3 don’ts. 

Stay home is the best choice for preventing COVID-19 transmission. Lockdown is not lockup and is a temporary measure with defined duration only. Every one needs to be carefully prepared in advance before walking out from the lockdown, otherwise the resurge of COVID-19 transmission  may be catastrophic when every one may be tiring and running out of battery already.  Resources may be not enough for copying with the next trend of pandemic if community and individual does not act together even right after the lockdown to prevent the next re-occurring of COVID-19 infection. 

Every one can be safe from COVID-19 if every one can change his/her own behavior with well adapting to a new normal life. Any close setting such as shops, restaurants, factories, etc., the owners and clients must comply strictly with the preventive measures instructed by  Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, and by the Ministry of Health such as wearing mask, washing hand properly, and physical distancing 1.5 meters.  If we don’t want to return back to the lockdown situation, every one must prepare for the change your way of living to a new normal as mentioned above. I wish every one healthy and be safe from COVID-19.  Thank you very much for joining hand to fight COVID-19! 

Text by H.E. Dr. Or Vandine, Secretary of State, Spokesperson of MoH, and Chairperson of Adhoc Committee for COVID-19 Vaccination throughout the Country (ACC-19)៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖