ព័ត៌មានទាន់ហេតុការណ៍៖

មានភូមិ និងឃុំជាច្រើន, ក្រុងធំៗ៣ និងរាជធានីភ្នំពេញ កំពុងត្រូវបានបិទខ្ទប់ ដោយសារកូវីដ១៩ ត្រូវបានLOCKDOWN

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា, គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ មានក្រុងៗ៣ និងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងនោះ រួមមាន៖

ទី១៖ រាជធានីភ្នំពេញ (ត្រូវបិទទាំងមូល)

ទី២៖ ក្រុងតាខ្មៅ ខេត្តកណ្តាល

ទី៣៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ទី៤៖ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ក្រៅពីនេះនៅមានបណ្តាទីតាំង ភូមិ និងឃុំ/សង្កាត់ ជាច្រើនទៀត ក៏ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នផងដែរក្នុងនោះ រួមមាន៖

ទី១៖ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង

ទី២៖ ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ទី៣៖ សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប

ទី៤៖ ឃុំពោធិ៍ទី ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង

ទី៥៖ មួយផ្នែកនៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ទី៦៖ ភូមិបន្ទាយរកា ឃុំក្រាំងដី វ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ទី៧៖ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង

ទី៨៖ ខេត្តតាកែវ មានទីតាំង២ រួមមាន៖ ភូមិព្រៃស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី និងភូមិស្នោរ ឃុំស្នោរ ស្រុកព្រែកកប្បាស

ទី៩៖ ខេត្តកំពង់ចាម មានទីតាំង៤ រួមមាន៖ ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ, ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ, ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស និងភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ

ទី១០៖ ភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ទី១១៖ ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង

ទី១២៖ ភូមិកោងកាង១ និងភូមិកោងកាង២ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន។ ហើយនៅយប់ថ្ងៃដដែលនេះ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្ដារាជធានី-ខេត្ត។

សូមបញ្ជាក់ថា, រហូតដល់ ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦១៦នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ១៩០នាក៕

ដោយ៖ សិលា


ចែករំលែក៖