ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី២៥ មេសានេះ ក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការជាតិគ្រប់គ្រង និង ដឹកនាំការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ 

សូមបញ្ជាក់ថា , រហូតដល់ ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦១៦នាក់​ (ឆ្លងសហគមន៌​ទាំងអស់) និងមានជាសះស្បេីយ​ ១៩០នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៩៧៥នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៦៤៩៥​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣៤០០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៣នាក់​ សរុប​ស្លាប់ ៧៤នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ 

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ 

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖