ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ប្តីប្រពន្ធឈរលើភ្លឺស្រែ ពេលមេឃកំពុងធ្លាក់ភ្លៀងរន្ទះភ្លើងបាញ់ចំប្រពន្ធបណ្តាលស្លាប់ភ្លាមៗឯប្ដីរងរបួសស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់
មន្ត្រីជំនាញនគរបាលស្រុកបាណន់បានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់បាន គ្រោះថ្នាក់ដោយធម្មជាតិនេះបានកើតឡើងនៅជិតវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមប្រភពបន្តថា មុនកើតពេលហេតុស្ត្រីរងគ្រោះបានទៅ ព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យត្រូវភ្លៀងធ្លាក់មួយមេ ស្របពេលដែលប្តីកំពុងអង្គុយលើគោយន្ត ពេលនោះស្ត្រីជនរងគ្រោះក៏បានដើរឈរនៅក្បែរប្ដីចំងាយប្រមាណ១,ខ្លះម៉ែត្រក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួនបណ្តាលឲ្យស្លាប់ប្រពន្ធភ្លាមៗនៅនឹងកន្លែងតែម្តង។

ជនរងគ្រោះស្លាប់ឈោ្មះ ប៉ាក សល់ ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។

សមត្តកិច្ចនគរបាលជំនាញ ក្រោយពីបានព័ត៌មានភ្លាមៗ បានចុះទៅដល់កន្លែងគ្កើតហេតុហើយបានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន
បន្ទាប់ពីបានពិនិត្យសាកសពរួចមកក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើរៀបចំពិធីបុណ្យតាមប្រពៃណី៕


ដោយ៖  ស សារ៉េត


ចែករំលែក៖