ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តបុកបារាសសមត្ថកិច្ចហើយព្យាយាមគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបន្ទាប់ពីបេីករថយន្តកុងតឺន័របុកបារាសសមត្ថកិច្ចកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចគោលដៅរឹតបន្តឹងតំបន់បិទខ្ទប់​ តាមបណ្តោយផ្លូវជាតិលេខ៤​ មុខបុរីសែនមនោរម្យ​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច​បានឱ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3C-9151 បើកឆ្លងកាត់គោលដៅដែលកំពុងបិទខ្ទប់​ ហើយសមត្ថកិច្ចក៏បេីកបារាសឲ្យបន្តដំណេីរទៅមុខ។
សមត្ថកិច្ចបានបន្តថា​ លុះមួយសន្ទុះក្រោយមកស្រាប់តែរថយន្តខាងលេីត្រឡប់មកវិញ ពេលនោះសមត្ថកិច្ចក៏បិទមិនឲ្យចូលវិញ​ ហើយភ្លាមៗនោះរថយន្តខាងលេីក៏បេីកបំបុកបារាសបណ្តាលឲ្យដួលរាយប៉ាយពេញផ្លូវតែម្តង ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សរងរបួស​ រួចហេីយរថយន្តបង្កបានព្យាយាមបេីករត់បានចម្ងាយប្រហែល៤០០មែត្រទេីបសមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋឃាត់បានភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តបង្កទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖ សុខាសែនជ័យ

 


ចែករំលែក៖