រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ – ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម»ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដោយឥតគិតថ្លៃ ដើម្បីគាំទ្រពួកគេក្នុងគ្រាលំបាកនេះ។
អតិថិជន Smart ទូទាំងប្រទេសទទួលបានការប្រើប្រាស់សេវាការហៅចេញក្នុងប្រព័ន្ធរយៈពេល ៦០នាទីឥតគិតថ្លៃ រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយគ្រាន់តែចុច *2021# ហើយបញ្ចូនម្ដងគត់។ អតិថិជន Smart ក្នុងតំបន់ក្រហម នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ដែលមានផលលំបាកក្នុងការស្វែងរកកាតកោសសម្រាប់បញ្ចូលទឹកប្រាក់ ក្រុមហ៊ុន Smart ក៏បានពន្យាសុពលភាពប្រើប្រាស់លេខទូរស័ព្ទ ដែលកំពុងប្រើប្រាស់គម្រោងបង់មុន ក្នុងតំបន់ទាំងអស់នោះ រហូតដល់ថ្ងៃទី១៥ ខែឧសភា។ បន្ថែមពីលើនេះ អតិថិជន Smart ដែលកំពុងរស់នៅក្នុង ឫនៅជិតតំបន់ក្រហម អាចទទួលបានទិន្នន័យអុិនធឺណេត 60MB រៀងរាល់ថ្ងៃឥតគិតថ្លៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយគ្រាន់តែចុច *2021#1 ហើយបញ្ចូនម្ដងគត់។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «ការស្នាក់នៅក្នុងផ្ទះគឺជាការចាំចាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនៅក្រុមហ៊ុន Smart យើងតែងតែយកចិត្តទុកដាក់ចំពោះ ប្រទេសកម្ពុជា ហើយយើងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយពលរដ្ឋកម្ពុជា អំឡុងពេលនៃ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នេះ។»
លោក Thomas បានបន្ថែមទៀតថា៖ «តាមរយៈការជួយអតិថិជនរបស់យើងរក្សាទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ជាមួយការផ្ដល់ជូន ការហៅចេញឥតគិតថ្លៃ ទិន្នន័យអុិនធឺណិតឥតគិតថ្លៃ និងការពន្យាសុពលភាពប្រើប្រាស់ យើងជឿជាក់ថា យើងអាចជួយពួកគេឆ្លងកាត់គ្រាលំបាកនេះ ដែលពួកគេកំពុងជួបប្រទះ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភ អំពីការបាត់បង់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើយ។»
ក្រុមហ៊ុន Smart ក៏ផ្តល់នូវសេវាកម្មផ្សេងៗ ដែលអាចជួយដល់អតិថិជនក្នុងគ្រាលំបាកនេះនៃការរាតត្បាតជាសកលនៃជំងឺ កូវីដ-១៩ នេះ។ កម្មវិធី Share2Talk អនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេទឹកប្រាក់ទៅកាន់លេខទូរស័ព្ទដ៏ទៃទៀត ជាហេតុដែល អិតិថិជនអាចគាំទ្រក្រុមគ្រួសារ និងមិត្តភក្តិក្នុងតំបន់ក្រហម។ ក្រុមហ៊ុន Smart ពង្រីកលក្ខខណ្ឌនៃលក្ខណៈវិនិច្ឆយសម្រាប់ សេវាកម្ចីប្រាក់ SmartLoan (Loan service) ដើម្បីធ្វើឲ្យងាយស្រួល និង មានតំលៃកាន់តែសមរម្យសម្រាប់អតិថិជន។
អតិថិជនក្រុមហ៊ុន Smart អាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីទូរស័ព្ទរបស់ពួកគេតាមប្រព័ន្ធអេឡិចត្រូនិច (e-top) ប្រកប ដោយសុវត្ថិភាព និងងាយស្រួលតាមរយៈ SmartNas និង Smart website Smart Zero Balance Portal ឫលើកម្មវិធី ទូទាត់ប្រាក់ដូចជា ABA Mobile និង Pi Pay។ អតិថិជនដែលបញ្ចូលទឹកប្រាក់យ៉ាងតិច ១.២៥ ដុល្លារ នឹងទទួលបាន ទិន្នន័យអុិនធឺណេត 1GB ឥតគិតថ្លៃផងដែរ។
អត្ថប្រយោជន៍សម្រាប់អតិថិជន Smart ទាំងអស់នេះបានមកពីការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Smartដែលមានគោលដៅ ដើម្បីគាំទ្រប្រទេសកម្ពុជា រាជរដ្ឋាភិបាល និងពលរដ្ឋ ទាំងអស់អំឡុងគ្រាលំបាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត តាមរយៈមូលនិធិទឹកប្រាក់ ១ លានដុល្លារដើម្បីប្រឆាំងជំងឺកូវីដ-១៩ ក្រុមហ៊ុន Smart បានផ្ដល់ថវិកាចំនួន ៧៨៥,០០០ ដុល្លារ ដល់គម្រោងឯកជន ដែលផ្ដោតលើការផ្ដល់ដំណោះស្រាយដល់ ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Smart បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់សាលារាជធានីភ្នំពេញ ក្នុងការរៀបចំ និងតំឡើងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន ១៨ កន្លែងជុំវិញរាជធានី។
បន្ថែមលើការផ្ដល់ជូនដល់អតិថិជននូវ ការហៅចេញ និងទិន្នន័យអុិនធឺណេតឥតគិតថ្លៃ ដើម្បីធានាឲ្យបានថាពួកគេរក្សាបាន នូវការទំនាក់ទំនង ក្រុមហ៊ុន Smart បានប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីគាំទ្រយុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលជាមួយសារអេឡិចត្រូនិចស្វ័យប្រវតិ្ត ដែលឮនៅពេលហៅចេញ និងផ្ញើសារជាអក្សរ ដែលបានផ្ញើទៅកាន់អតិថិជន ៨ លាននាក់របស់ខ្លួននៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត ដល់ការប្រកាន់ខ្ជាប់នូវគោលការណ៍សុខភាពសាធារណៈ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនSmart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយHD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវាGigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh
Email: koam.tivea@smart.com.kh
|
|
|