ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាការ​រត់​រៃអង្គាស​ប្រាក់​របស់ សាយ ជួយ​ឱ្យ​លោក​ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ Smart

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២១ ការរត់​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយដើម្បី​ការរៃអង្គាសប្រាក់សម្រាប់​សង្គ្រោះ​អាយុ​ជីវិត​កុមារ​កម្ពុជា គឺ​ជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យលោក អ៊ួន បឋម ត្រូវបាន​ជ្រើសតាំង​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដែល​ជួយ​ឱ្យលោក អ៊ួន បឋម ហៅ សាយ ​ឆ្លង​​​ទៅ​​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ចូល​រួម​ជាមួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​ប្រាក់រង្វាន់​ចំនួន ១ម៉ឺនដុល្លារ។

លោក សាយ ដែលជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​នៅ​កម្ពុជា និង​ក្រុម​ការងារ​របស់​លោក បាន​បង្កើត​យុទ្ធនាការមួយ​ឈ្មោះថា រត់​ដើម្បី​សប្បុរសធម៌ជាមួយ សាយ ដែល​ក្នុង​យុទ្ធនាការ​នេះ​លោក​បាន​រត់​​ក្នុង​​រយៈ​​ចម្ងាយ​​ផ្លូវ​ ២.៤០៨​​ គីឡូម៉ែត្រ​នៅជុំវិញ​ ២១ខេត្តក្រុងក្នុង​​រយៈពេល ៩៧ថ្ងៃ ដើម្បី​​រៃអង្គាសប្រាក់សម្រាប់បរិច្ចាគជូន​មន្ទីរពេទ្យកុមារអង្គរ

លោក សាយ បានថ្លែងថា៖ គោលបំណងនៃការរត់នេះ ទី១ គឺជាការគម្រប់ខួប ៣០ឆ្នាំរបស់ខ្ញុំផ្ទាល់ដែលខ្ញុំចង់ធ្វើអំពើល្អអ្វីមួយតបស្នងសងគុណទៅដល់ប្រទេសជាតិខ្លួនឯងវិញក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ

យុទ្ធនាការ​ដែល​បានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១ នេះ ប្រមូលទឹកប្រាក់បានចំនួន ៥០.០០០ ដុល្លារ

លោកបាន​​បន្ថែមថា៖ ប្រាក់​​​រៃអង្គាស​បានទាំង​អស់​​នេះ អាច​ជួយសង្គ្រោះ​អាយុជីវិត​កុមារកម្ពុជាបាន​​ជាង​មួយ​ម៉ឺន​ករណី ដែលបាន​ទទួលសេវា​សម្រាក​ព្យាបាល​នៅ​ន្ទីរ​ពេទ្យ​កុមារអង្គរ

អ្នកនាង ស៊ិនកេត អរុណ ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំប្រទេសកម្ពុជា​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បង្ហាញ​ការ​កោតសរសើរ​ចំពោះការ​​​លះបង់ទាំង​កម្លាំង​កាយនិង​កម្លាំងចិត្ត ព្រមទាំង​ពេលវេលា និងធនធាន​ថវិកា​ផ្ទាល់ខ្លួនរបស់​​​លោក សាយ ក៍ដូច​ជាការ​បរិច្ចាគ​ប្រាក់​តាម​រយៈ យុទ្ធនាការ​​ ១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា របស់​ពលរដ្ឋ​កម្ពុជា ដែល​អ្នក​នាង​បាន​ចាត់ទុកថា នេះ​គឺជា​ទង្វើ​មួយដើម្បី​ជួយ​សង្គ្រោះ​​អាយុជីវិត​​​កុមារ​កម្ពុជា​នៅ​ទូទាំង​ប្រទេស។

អ្នក​នាងបានថ្លែងថា៖ វាជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយនៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ឬអាច​ថា​ជា​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​​ប្រទេស​កម្ពុជាយើង។ តាម​រយៈ​​ព្រឹត្តិការណ៍​នេះ ​យុទ្ធនាការ​ ១​ដុល្លារសម្រាប់​កុមារកម្ពុជា បាន​ធ្វើ​ឱ្យ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​កាន់តែ​ត្រូវបានគេស្គាល់ជាសាធារណៈ​នៅក្នុងប្រទេស​កម្ពុជា និង​ក្រៅ​​ប្រទេស និង​បង្ហាញ​ឱ្យ​ឃើញ​ពីទឹក​ចិត្ត​ដ៏​សប្បុរស​ធម៌របស់​ប្រជាជន​កម្ពុជាក្នុងការចួលរួម​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​កុមារ ក៏​ដូចជា​ជួយ​អភិវឌ្ឍ​សង្គម​ជាតិផង​ដែរ

យុទ្ធនាការ ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ សាយ ទទួលបាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​​សាធារណៈជន ដែលថ្លែងអំណរគុណដល់លោកសាយ ចំពោះទឹកចិត្តលះបង់ដ៏អស្ចារ្យរបស់លោក។ ក្នុងចំណោមសាធារណជនទាំងនោះ ក៏មាន ឌីជេ ណាណា ផងដែរ ដែលបានជ្រើសតាំងលោក​សម្រាប់​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart នេះ

ឌីជេ ណាណា បាន​ថ្លែងថា៖ ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្តគាត់ទេ ព្រោះការដែលគាត់មានចិត្តល្អនៅសុខៗទៅរត់ ធ្វើបាបខ្លួនឯងដើម្បីប្រមូលលុយ ដើម្បីឲ្យកុមារ ហើយនេះជារឿងមួយ ហើយរឿងមួយទៀតគឺគាត់ធ្វើបានមែន”។

លោក សាយ បានថ្លែង​ទៀតថា បើសិនជា​លោកក្លាយជា​ជ័យលាភី ហើយ​ទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លា​នេះ លោក​នឹង​ប្រើប្រាស់​ទឹកប្រាក់​នេះ​សម្រាប់​គម្រោង​ដែលមានស្រាប់​របស់​លោក ដូចជា​គម្រោង Let’s Do It With SAI ដែល​ផ្តោត​លើ​ការ​ងារ​ជួយ​សង្គម និង​​​ជំរុញទឹកចិត្តយុវជន​ឱ្យ​ចូលរួមក្នុង​ការងារសង្គម​ជា​ដើម

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តបទៅនឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូSmart ដែល​ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ កម្មវិធី​នេះ​មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុង​​ការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

ការ​ប្រកាសជ័យ​លាភីរបស់​កម្មវិធី​ពលរដ្ឋគំរូ Smart ដែល​ដើម​ឡើយ​គ្រោង​​ធ្វើ​​នៅថ្ងៃទី២៧ មីនា ឆ្នាំ​២០២១ ត្រូវ​បាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩។ កាលបរិច្ឆេទ​ថ្មី​នឹង​ត្រូវជូនដំណឹង​នៅ​ពេល​ក្រោយ។

ដើម្បី​ចូលមើល​វីដេអូអំពី​លោក សាយសូម​ចុច​លើ​តំណភ្ជាប់ (Link) នេះ https://fb.watch/57hPBKTz7d/

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia​​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smartសេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក គាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អុីម៉ែល៖koam.tivea@smart.com.kh

 

 

 


ចែករំលែក៖