ខេត្តកំពង់ចាម ៖ ផ្ទះរបស់ប្រជាពលរដ្ឋ២ខ្នង(២ម្ចាស់)រួមនឹងទ្រព្យសម្បត្តិសម្ភារមួយចំនួនធំទៀតត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម ។
ករណីនេះត្រូវបានលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គិភ័យ ក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុធ្វើអន្តរាគមន៍ពន្លត់ភ្លាមៗនិងភ្លើងបានរលត់ ១០០% នៅវេលាម៉ោង១៤ និង៣០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះ រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១សុីទែន ។
ម្ចាស់ផ្ទះជាជនរងគ្រោះ ទី១.ឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះ០២ខ្នង ទំហំ ៨ម៉ែត្រ×២០ម៉ែត្រ ឆេះអស់ទាំងស្រុង) សម្ភារខូចខាតគឺឆេះគ្រែ១ ពូកចំនួន៤ ។ ទី២.ឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះ៤ខ្នង ទំហំ៩ម៉ែត្រ×២០ម៉ែត្រ ឆេះទាំងស្រុង) សម្ភារខូចខាត (មិនទាន់ដឹង) ។
ចំណែកមូលហេតុ តាមការអះអាងរបស់ឈ្មោះ ពេជ្រ ឃុន គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕ដោយ៖ វណ្ណៈ