ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារទៀតហើយនៅអាមេរិក ស្លាប់និងរបួស៥នាក់

ចែករំលែក៖

នៅយប់ថ្ងៃទី២៧ ខែមេសា (ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារ នៅតំបន់ដែលមានកុមារច្រើន ស្ថិតនៅទីក្រុង Richmond រដ្ឋ Virgina អាមេរិក ។ ជនរងគ្រោះគឺជាក្មេងស្រីទាំងអស់ ក្នុងនោះមានកុមារីអាយុ៣ខែផងដែរ។
កម្លាំងប៉ូលិស ទីក្រុង Richmond បានឱ្យដឹងថា ក្មេងស្រីម្នាក់ស្លាប់ និង២នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ កំពុងសង្គ្រោះបន្ទាន់។ ស្នងការប៉ូលិសទីក្រុង Richmond លោក Serald Smith បានលើកឡើងថា ការបាញ់ប្រហារគឺជារឿងអាក្រក់ ថោកទាបបំផុត។
លោក Smith បានឱ្យដឹងថា ខ្មាន់កាំភ្លើងបានបង្ហាញខ្លួននៅផ្លូវចូលសួនកុមារហើយក៏ផ្ទុះអាវុធតែម្តង ។ អ្នកដែលនៅខាងក្នុង បានបាញ់តបតវិញ ហើយការផ្ទុះអាវុធកាន់តែខ្លាំងឡើង ។ គោលដៅនៃការបាញ់ប្រហារមិនច្បាស់លាស់នោះឡើយ ដោយមិនខ្វល់ពីអ្នកណាស្លាប់នោះទេ ។
លោក Smith បញ្ជាក់ថា «នៅពេលនេះ ស្នងការប៉ូលិសទីក្រុង Richmond និងគ្រួសារជនរងគ្រោះបានស្នើដល់ពលរដ្ឋដែលបានដឹងរឿងរ៉ាវពាក់ព័ន្ធ ត្រូវផ្តល់ព័ត៌មានដល់កម្លាំងប៉ូលិសជាបន្ទាន់»។
ប្រធានាធិបតីបៃឌិន បានព្យាយាមដើម្បីគ្រប់គ្រងការប្រើប្រាស់កាំភ្លើងដោយសេរីនៅក្នុងទឹកដីអាមេរិក។ កាលពីថ្ងៃទី៨ ខែមេសា ប្រធានាធិបតីបៃឌិនបានចុះហត្ថលេខាលើច្បាប់ដើម្បីទប់ស្កាត់ការប្រើប្រាស់កាំភ្លើង។ បច្ចុប្បន្ន ទីក្រុងញូវយ៉ក និងរដ្ឋចំនួន៧ផ្សេងទៀតបានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងយ៉ាងតឹងតែងបំផុត មិនអនុញ្ញាតឲ្យនាំកាំភ្លើងចេញក្រៅផ្ទះនោះឡើយ៕

លោក Gerald Smith , តម្រួតនៃទីក្រុងរីលRichmond។

ដោយ៖ ធីរីណា(រូបភាព៖datviet)


ចែករំលែក៖