ភ្នំពេញ៖ បើយោងតាមប្រភពពី រដ្ឋបាលខណ្ឌដូនពេញបានអោយដឹងថា, នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យគោលដៅចរាចរណ៍ នៅគល់ស្ពានជ្រោយចង្វាដោយចេញចូលពីតំបន់លឿងខណ្ឌដូនពេញ ឆ្ពោះទៅតំបន់លឿងទុំ នៃខណ្ឌជ្រោយចង្វា ទាំងទៅទាំងមក។
សូមបញ្ជាក់ថា, នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៧៦១នាក់ (សហគមន៍ ៧៦០នាក់) និងមានអ្នកជាសះស្បេីយចំនួន ១៦៦នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៧៦០ នាក់
– អ្នកដំណើរពីបរទេស ១ នាក់
ភ្នំពេញ (408) កណ្ដាល (144) ព្រះសីហនុ (83) បន្ទាយមានជ័យ (67) តាកែវ (15) សៀមរាប (14) កំពង់ស្ពឺ (13) កំពង់ចាម (6) ត្បូងឃ្មុំ (5) ព្រៃវែង (3) កំពង់ធំ (1) កោះកុង (1)
គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 13402 នាក់
– អ្នកជាសះស្បើយ= 5152 នាក់
– អ្នកកំពុងព្យាបាល= 8150 នាក់
– អ្នកស្លាប់= 93 នាក់៕
ដោយ ៖ សិលា