ព័ត៌មានទាន់ហេតុការណ៍៖

ភូមិសាស្ត្រខណ្ឌសែនសុខ មិនមានតំបន់ក្រហមនោះទេ !!! មានតែតំបន់លឿងទុំ និងតំបន់លឿង

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ជូនថា, ក្នុងមូលដ្ឋានខណ្ឌសែនសុខ មានសង្កាត់ចំនួន ០៦សង្កាត់ ក្នុងនោះ ០៣សង្កាត់ត្រូវកំណត់ជាតំបន់លឿងទុំ និង ០៣សង្កាត់ទៀតជាតំបន់លឿង!!។

អាជ្ញាធរខណ្ឌបានធ្វើការបិទខ្ទប់តំបន់លឿងទុំ និងដាក់កម្លាំងចម្រុះយាមប្រចាំការយ៉ាងតឹងរឹងគ្រប់ច្រកផ្លូវចេញចូល ដោយតំបន់លឿងទុំ មាន៖ សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង ។ សូមបងប្អូនយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរអោយបានល្អប្រសើរ។
តំបន់លឿង មាន៖ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ និងសង្កាត់ក្រាំងធ្នង់ ដោយបងប្អូនធ្វើដំណើរទៅមកបានធម្មតា ដោយត្រូវការពារអោយបានល្អប្រសើរ ។
សូមបងប្អូនការពារខ្លួនអោយបានល្អ និងចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
សូមបងប្អូនចូលរួមអនុវត្តនូវវិធានការនានារបស់រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានត្រឹមត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖