ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានផ្តល់អំណោយជាស្បៀងអាហារ​សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ

ចែករំលែក៖

     ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍ បានអញ្ជើញផ្តល់អំណោយជាស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិត្រកៀត និងភូមិម្កាក់ នៃឃុំចំប៉ី ចំនួន ៣១៥ គ្រួសារ និងគ្រួសារចត្តាឡីស័កនៅតាមបណ្តាឃុំផ្សេងៗក្នុងស្រុកបាទី ចំនួន ៧៥គ្រួសារ តាមរយៈ លោក យក់ ចំរើនឬទ្ធិទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំចំប៉ី ស្រុកបាទី និងលោកភួន ឈីម អភិបាលស្រុកបាទី ព្រមទាំងសហការី ក្នុងឱកាសនោះ ក្រុមការងារ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ឱ្យអនុវត្តការធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តវិធានការ ៣ការពារ ៣កុំ រក្សាអនាម័យនិងសុខភាពឱ្យបានល្អ។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ ស្ថិតក្នុងកាលៈទេសៈនេះ ខ្ញុំ និងក្រុមការងារចុះមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ផ្គត់ផ្គង់ស្បៀងអាហារ ជូនប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ៕

ដោយ ៖ សិលា


ចែករំលែក៖