ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះគ្រាប់បែកបង្កៃក្នុងសំបុត្រ មន្ត្រីមីយ៉ាន់ម៉ា៥រូបស្លាប់

ចែករំលែក៖

សំបុត្រផ្ទុកគ្រាប់បែកបានផ្ទុះនៅតំបន់ភាគខាងលិចទីក្រុង Bago ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ខែឧសភា បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានប៉ូលិស៣នាក់ តំណាងរាស្ត្រម្នាក់និងពលរដ្ឋម្នាក់។
សំបុត្របង្កៃគ្រាប់បែក បានផ្ទុះ៣កន្លែងផ្សេងគ្នា នៅភាគខាងលិចទីក្រុង Bago កាលពីថ្ងៃទី៣ខែឧសភាសម្លាប់មន្ត្រីក្នុងតំបន់ម្នាក់ ជាសមាជិកគណបក្សជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោងសាន ស៊ូជី និងប៉ូលិស៣នាក់ព្រមទាំងពលរដ្ឋម្នាក់ស្លាប់ផងដែរ។
ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក កម្លាំងទាហានបានធ្វើរដ្ឋប្រហារចាប់ខ្លួនថ្នាក់ដឹកនាំ ជាច្រើនក្នុងនោះមានលោកស្រីអោងសាន ស៊ូជី និងមេដឹកនាំជាច្រើន។
អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈមក តាមតួលេខរបស់អង្គការសិទ្ធិមនុស្សមីយ៉ាន់ម៉ាបានឱ្យដឹងថា មានមនុស្សជាង៧០០នាក់បានស្លាប់ និងពលរដ្ឋរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន។
ជាមួយគ្នានេះដែរ ក្រុមប្រដាប់អាវុធជនជាតិភាគតិច និងទាហានរដ្ឋាភិបាលនៅតំបន់ព្រំដែនជាប់ប្រទេសថៃបានវាយប្រហារគ្នាយ៉ាងខ្លាំង ហើយក្នុងថ្ងៃទី៣ខែឧសភា ក្រុមជនជាតិ Kachin បានប្រកាសបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធា ដែលមកវាយប្រហារទីតាំងរបស់ក្រុមជនជាតិ Kachin ៕ ដោយ៖ ធីរីណា

រូបភាព៖Gulf News

ក្រុមអ្នកតវ៉ានៅBago។ (រូបថត៖AP)


ចែករំលែក៖