ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្របានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគនៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១បានឃាត់រថយន្ត១គ្រឿងដឹកពលករចំនួន១១នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ដើម្បីធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ស្វាយចេក។
ការឃាត់ពលករទាំង១១នាក់នេះប្រព្រឹត្តទៅកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ នៅចំណុចដំណាក់កកោះនិងភូមិល្បើកស្វាយ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់ ក្នុងនោះមានស្រីចំនួន០៧នាក់ កុមារចំនួន០៣នាក់ ៖១/-ឡោម រិត ភេទប្រុសអាយុ ៥៥ឆ្នាំ រស់ភូមិ ឆ្អើប ឃុំរោង ស្រុកសំរោង ខេត្ត ឌត្តមានជ័យ,២/-រី ចាន់ ភេទប្រុសអាយុ៤០ឆ្នាំ ភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយុំមានជ័យ(ប្តី ),៣/-ស្មុត ណាង ភេទស្រីអាយុ៣៩ឆ្នាំ(ប្រពន្ធ),៤/-ស្មុត ស៊ូ ភេទប្រុសអាយុ១ឆ្នាំ(កូនភូមិជាមួយ),៥/-អាន រិត ភេទស្រីអាយុ ៣២ឆ្នាំរស់ភូមិសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ,៦/-ស្មុត ទន់ ភេទស្រីអាយុ៣៣ឆ្នាំរស់នៅភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក(ម្ដាយ),៧/-តៃ តាវ៉ាន់ ភេទប្រុអាយុ២ឆ្នាំជា(កូន),៨/-ភ្លឿង ប៉ត ភេទស្រីអាយុ២៥ឆ្នាំ ភូមិដង្កោ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ,៩/-ឃួន វ៉ាន់នី ភេទស្រីអាយុ១៨ឆ្នាំរស់ភូមិព្រៃចង្ហាឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ,១០/-ហ៊ូ ចន្នី ភេទស្រីអាយុ ១៨ឆ្នាំរស់ភូមិឃុំជាមួយ,១១/-លឿម ផល្លា ភេទស្រីអាយុ១១ឆ្នាំរស់ភូមិភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ និង រថយន្ត១គ្រឿងម៉ាកStarex ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ2BB.9491 បើកបរដោយឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំរស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
លោកអធិការស្រុកស្វាយចេកបានបញ្ជាក់ថាចំពោះពលករទាំង១១នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក។ ដោយឡែកអ្នកបើកបររថយន្តដឹកជញ្ជូនពលករនោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វណ្ណា