ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងឱ្យទទួលត្រី និងស្លាបមាន់ចំនួន១២០គីឡូក្រាម ក្នុងនោះមានត្រីសាបាក់៧០គីឡូក្រាម, ត្រីក្រហម ៣០គីឡូក្រាម, ស្លាបមាន់២០គីឡូក្រាម ពីលោក សុខ ហេង ដែលជាម្ចាស់ហាង សុខ ហេង លក់គ្រឿងសមុទ្រ និងទទួល ភេសជ្ជៈកូកាកូឡាចំនួន៣០កេស និងទឹកសុទ្ធអរុណាចំនួន ៣០កេសពីហាងលក់ម្ហូបជប៉ុន សួស ស៊ីនីវ៉ា ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រាប់បន្ថែមលើអាហារូបត្ថម្ភរបស់សមាជិក ក៏ដូចជាប្រើប្រាស់សម្រាប់ប្រយោជន៍ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនខាងលើ ដែលមានចិត្តសទ្ធាជ្រះថ្លាឧបត្ថម្ភជាត្រី ស្លាបមាន់ ភេសជ្ជៈ និងទឹកសុទ្ធ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
ដោយ៖ ចន្ទ លីហ្សា