ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ហ្វាស មេកឃីង ឯ.ក នៅក្រុងច្បារមន ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩​ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ សម្រេចផ្អាកផ្នែកខ្លះ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ក្រុមហ៊ុន ហ្វាស មេកឃីង ឯ.ក (Fast Making) ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បន្ទាប់ពី​មានរកឃេីញបុគ្គលិកឆ្លងជំងឺកូវីដ-១៩​នោះ​ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ​ បានសម្រេចផ្អាកផ្នែកខ្លះជាបណ្ដោះអាសន្ន​ នៃក្រុមហ៊ុន​រួម​មាន​៖ ក្រុមទី៨B ៩B ១០B។

ជាក់ស្ដែង​នៅ​ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្មករ កម្មការិនី នៅក្រុមខាងលើត្រូវសហការជាមួយមន្ដ្រីសុខាភិបាល ដើម្បីផ្ដល់សំណាករកមេរោគកូវីដ-១៩ និងត្រូវធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តកំពង់ស្ពឺ​ សូមអំពាវនាវចំពោះនិយោជក នៃក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។ ក្នុងករណីកម្មករ កម្មការិនី ខកខានមិនបានទៅផ្ដល់សំណាកតាមកាលកំណត់ ត្រូវទៅផ្ដល់សំណាកនៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរលំនៅឋាន៕ដោយ​៖សហការី​


ចែករំលែក៖