ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Sterling ជាមួយនឹងតម្លៃខ្លួន៧៥លានផោន

ចែករំលែក៖

ក្លិបបាល់ទាត់ Real Madrid បានបង្ហើបឱ្យដឹងថា ក្លិបកំពុងតែរក្សាការចាប់អារម្មណ៍លើកីឡាករ Raheem Sterling ខណៈដែលមានការសង្ស័យកាន់តែខ្លាំងទៅលើអនាគតរបស់គេនៅក្លិប Man City នេះបើយោងតាមការចេញផ្សាយរបស់ Football Insider កាលពីថ្ងៃទី៥ ឧសភា ម្សិលមិញ។

គេហទំព័រនេះបានបង្ហាញថា លោក Pep Guardiola មានឆន្ទៈក្នុងការលក់កីឡាករសញ្ជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះសម្រាប់ការផ្តល់ជូនដ៏ត្រឹមត្រូវនៅរដូវក្តៅនេះ។ ប្រភពជ្រើសរើសបុគ្គលិកមួយរូបបានបង្ហើបថា RealMadrid កំពុងតាមដានស្ថានភាពរបស់ Sterling នៅពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វារសម្រាប់កិច្ចព្រមព្រៀងដ៏ធំមួយដែលមានសក្តានុពលនាពេលខាងមុខនេះ។

លោក Guardiola ត្រូវបានគេនិយាយថា ចង់បានក្រុមបាល់ទាត់សុទ្ធសាធ ហើយកីឡាករ Jack Grealish ដែលជាតារាឆ្នើមរបស់ក្រុម Aston Villa ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរជាងមុន ដែលអាចធ្វើឲ្យលោកចាប់អារម្មណ៍យកមកជំនួស Sterling បាន។

ប្រភពព័ត៌មានពីក្លិប​ Man City បានឲ្យដឹងថា កីឡាករ Sterling ងាយនឹងអាចផ្លាស់ទៅអេស្ប៉ាញទោះបីជាកីឡាកររូបនេះបានក្លាយជាកីឡាករសំខាន់ក្នុងជម្រើស១១នាក់ដំបូងចាប់ផ្តើមរហូតដល់ប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

ការផ្តល់ជូនប្រហែល៧៥លានផោនទំនងជាគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលក្លិManchester City លក់ចេញនៅរដូវក្តៅនេះ។ បន្ទាប់មក Man City នឹងសំឡឹងមើលដំណើរការដើម្បីធានាដល់កីឡាករ Grealish ដែលកំពុងមានកិច្ចសន្យានAston Villa វិញម្តង

ខ្សែប្រយុទ្ធ Sterling បានបន្តកុងត្រា២ឆ្នាំចុងក្រោយនៅទឹកដី Etihad រដូវក្តៅនេះ ហើយការពិភាក្សាអំពីអនាគតបន្តទៀត ត្រូវបានពន្យាពេលដែលគាត់កំពុងផ្លាស់ប្តូរភ្នាក់ងារ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងត្រូវដំណើរការរហូតដល់ឆ្នាំ២០២៣ ត្រូវបានរាយការណ៍ដោយ BBC Sport ថា មានតម្លៃរហូតដល់ទៅ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍។

Sterling បានចាប់ផ្តើមការប្រកួតនៅ Premier League ចំនួន២៥ដង និង Champions League ចំនួន៦ប្រកួតក្នុងរដូវកាលនេះដោយបង្ហាញខ្លួនបាន៤៤លើកក្នុងរាល់ការប្រកួតដែលរកបាន១៣គ្រាប់ និង Assist បាន១១ដង ៕

ដោយ ៖ ភារៈ


ចែករំលែក៖