ព័ត៌មានទាន់ហេតុការណ៍៖

Floyd Mayweather ឈ្លោះប្រកែកគ្នាជាមួយ Jake Paul ក្នុងពិធីតាំងពិព័រណ៍

ចែករំលែក៖

អតីតម្ចាស់ជើងឯកពិភពលោកទម្ងន់ Floyd Mayweather បានបង្កជម្លោះជាមួយលោក Jake Paul អំឡុងព្រឹត្តិការណ៍ផ្សព្វផ្សាយការតាំងពិព័រណ៍របស់គាត់ជាមួយបងប្រុសរបស់តារាយូធូប (Jake Paul)រូបនេះ

សារព័ត៌មាន BBC Sport បានផ្សាយថា Mayweather វ័៤៤ឆ្នាំគ្រោងនឹងថតរូបនៅទីក្រុងម៉ៃអាមីសម្រាប់ការប្រកួតពិព័ណ៍នៅថ្ងៃទី៦ ខែមិថុនាជាមួយ Logan Paul បងប្រុសរបស់លោក Jake Paul ប៉ុន្តែនៅពេល Jake Paul បានចាប់លួចមួករបស់ Mayweather បន្ទាប់ពីពួកគេបានទាស់ពាក្យសម្តីមួដែលពាក់ព័ន្ធនឹងពិធីជប់លៀង ហើយក៏ធ្វើឲ្យមានជម្លោះផ្ទុះឡើង។ក្រោយមក Jake Paul បានអះអាងថា បុគ្គលិកម្នាក់របស់ Mayweather បានដាល់រូបគាត់។

Jake Paul ដែលមានការប្រកួតប្រដាល់ចំនួន៣លើកក្នុងដៃរបស់គាត់កាលពីប៉ុន្មានខែថ្មីៗនេះបាននិយាយថាអង្គរក្សម្នាក់ក្នុងចំណោម១០នាក់របស់ Floyd បានដាល់មកលើភ្នែកខ្ញុំ។ និយាយតាមត្រង់ទៅខ្ញុំមានកាប្រកួតចំនួន៣ដងក្នុងនាមជាអ្នកគាំទ្រ ដូច្នេះខ្ញុំបានធ្វើឱ្យពាក្យសម្តីកើតឡើងសម្រាប់សកម្មភាពមួយចំនួន។ ខ្ញុំបានលួចមួករបស់គាត់ពីព្រោះគាត់លួចលុយរបស់ប្រជាជនដោយការប្រយុទ្ធគួរឱ្យធុញទ្រាន់

Jake Paul បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម Twitter ដែលគាត់បានអះអាងថា គាត់នឹង“លួចយកមួករបស់ Floyd Mayweatherរូបភាពនៅលើបណ្តាញសង្គមនៃលទ្ធផលបង្ហាញពីបុគ្គល ដែលកំពុងព្យាយាមឃាត់ ហើយមិនច្បាស់ថា តើការដាល់ពីក្រុមអង្គរក្សនោះពិតឬអត់នោះទេ។

ការជេរប្រមាថត្រូវបានគេឃើញរួចទៅហើយហើយនៅក្នុងការប្រឈមមុខគ្នាមួយ ដោយលោក Logan Paul បានស្តីបន្ទោស Mayweather យោងទៅលើករណីអំពើហិង្សាក្នុងគ្រួសារកាលពីឆ្នាំ២០១១ ។ ពេលនោះ Mayweather បានជាប់គុក២ខែនៃការកាត់ទោស៣ខែបន្ទាប់ពីវាយប្រហារទៅលើសង្សារចាស់របស់គាត់

មុនពេលវាយតប់គ្នា លោក Logan Paul បានប្រាប់ AFP ថា លោកជឿជាក់យ៉ាងមុតមាំថា លោកអាចធ្វើអ្វីដែលអ្នកប្រដាល់មិនធ្លាប់បានធ្វើពីមុន និងផ្តួលMayweather ដែលបានប្រកួតចុងក្រោយក្នុងការប្រកួតកាលពីឆ្នាំ២០១៧ និងចូលនិវត្តន៍ដោយឈ្នះ៥០លើកពីការប្រយុទ្ធអាជីពចំនួន៥០ដង

លោក Logan Paul ដំបូងចូលប្រឡូកក្នុងប្រដាល់សេរីនៅពេលគាត់បានប្រកួតជាមួយអ្នកប្រដាល់អង់គ្លេស KSI នៅឯសង្វៀន Manchester កាលពីឆ្នាំ២០១៨។ ការប្រកួតបានបញ្ចប់នៅក្នុងលទ្ធផលស្មើ ហើយ KSI បានឈ្នះការប្រកួតម្តងទៀតនៅឆ្នាំ២០១៩ នៅក្នុងការប្រកួតមួយដែលត្រូវបានទស្សនាដោយមនុស្សរាប់លាននាក់ និងបានចាក់ផ្សាយនៅជុំវិញពិភពលោកផងដែរ ៕ដោយ៖ ភារៈ


ចែករំលែក៖