ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យបានចុះឃាត់រថយន្តទួរីសជាច្រេីនគ្រឿងបន្ទាប់ពីចូលដឹកកម្មករកម្មការិនីនិងប្រជាពលរដ្ឋចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០២១នេះ។
តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តទួរីសដែលឃាត់មានចំនួន៤២គ្រឿង ឡំប្រឺតាមួយគ្រឿង និងឃាត់ខ្លួនតៃកុងរួមទាំងព្រូរថយន្តសរុប៥៥នាក់។
សមត្ថកិច្ចបានបញ្ជាក់ថា មុននឹងឈានដល់ការឃាត់រថយន្តខាងលេី គឺក្រុមរថយន្តទាំងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជាពលរដ្ឋ
ជាច្រេីននាក់ដែលបម្រុងចេញពីក្នុងតំបន់ក្រហម ទេីបកម្លាំងសមត្ថកិច្ចចុះធ្វេីការឃាត់រថយន្តនិងអ្នកបើកបររួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមអ្នកបើកបររថយន្តនិងព្រូត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វេីចត្តាឡីស័កនៅឯព្រែកព្នៅទាំងអស់ ចំណែកភ្ញៀវត្រូវធ្វេីកិច្ចសន្យារួចឲ្យត្រឡប់ទៅកន្លែងដេីមវិញ៕
ដោយ៖សុខាសែនជ័យ