ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូននឹងរក្សាទុកអាវុធខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថរបស់ខេត្តបាត់ដំបងបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកនូវអាវុធដោយខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១៦៖២០ នាទីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២១ នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ សាំ សុខបញ្ញាវ័ន្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិសង្កាត់ខាងលើ។

 ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖

១- កាំភ្លើង M១៦ចំនួន០១ដើមលេខ៤៧២៣៧៨

២- បង់ M១៦ចំនួន១០បង់

៣- បង់អាកា៤៧ចំនួន ០៤បង់

៤- បង់ម៉ាត់តាយ៉ែតចំនួន០២បង់

៥- គ្រាប់កាំភ្លើង M១៦ចំនួន២៤២គ្រាប់

៦- គ្រាប់កាំភ្លើងAK៤៧ចំនួន ៦៤គ្រាប់

៧- គ្រាប់ខ្ចិបAK៤៧ចំនួន ០៧គ្រាប់

៨- គ្រាប់ម៉ាត់តាយ៉ែតចំនួន ០៩គ្រាប់

៩- មីនចំនួន ០៤ គ្រាប់

១០- ទូសសៀចំនួន០១

១១- ស្បែកជើងកវែងយោធាចំនួន០២គូ

១២- ឯកសណ្ឋានប៉ារ៉ាចំនួន០១កំប្លេ

១៣- អាវភ្លៀងយោធាចំនួន ០១

១៤- ទូរស័ព្ទដៃម៉ាក samsung ចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំមកការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖