ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស(COVID-19 Ag RAPID TEST DEVICE) ដែលបានធ្វើឡើងដោយក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី នៅទីតាំងត្រួត ពិនិត្យ(ចំណុចស្ពានស្រែពក)ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើពលរដ្ឋ ជនជាតិខ្មែរ ចំនួន០២នាក់ ពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដែលនេះជាករណីលើកដំបូងបង្អស់ក្នុងខេត្ត រតនគិរី ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ អ៊ឹម អេង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើតៈ០៨/០៥/១៩៨៧ មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិ ស្រីដៃ ឃុំបឹងក្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ
២-ឈ្មោះ គង់ វីន ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើតៈ០១/០១/២០០៣ មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែ សង្គម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរ ជាអ្នកកម្មករលើកឥវ៉ាន់ក្រុមហ៊ុនដឹកជញ្ជូនJ&T ទីតាំងទំនប់កប់ ស្រូវ ។ បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានយកអ្នកជំងឺទាំង០២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល ស្ថិតនៅសាលាវិទ្យាល័យត្រពាំងក្រហម ភូមិបីត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ហើយក្រុមការងារបាននឹងកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធខាងលើនេះ។
រដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ និងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយនិងអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ឬធ្វើការទំនាក់ទំនង ឬជូនដំណឹងមកក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខ ទូរស័ព្ទ 0975957788 / 092121383 / 0977751212/012962480/ 0974989997 ដើម្បីពិនិត្យ ចាត់ចែងយក សំណាកវត្ថុវិភាគរកជំងឺកូវីដ-១៩ និងអនុវត្តវិធានការចត្តាឡីស័កតាមគោលការណ៍ដែលបានកំណត់។ ក្នុងអំឡុងពេល នេះ សូមអ្នកពាក់ព័ន្ធ ឬអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល មិនត្រូវមានការពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃ ផ្សេងទៀតឡើយ ហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក និងត្រូវមានកិច្ចសហការឲ្យបានល្អជាមួយមន្ត្រីជំនាញមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលចុះទៅធ្វើការផ្ទាល់។ រដ្ឋបាលខេត្តរតនគិរី មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួម សហការអនុវត្តយ៉ាងសកម្ម និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យមានសមត្ថកិច្ច ព្រមទាំងអនុវត្តនូវ វិធានការ៣ការពារ និង៣កុំ- វិធានការសុខាភិបាល និងវិធានការរដ្ឋបាលផ្សេងៗឲ្យបានខ្ជាប់ខ្ជួន៕
ដោយ ៖ សិលា