ខណៈប្រទេសជាង២០០ជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប កើនឡើងដល់ទៅ១៥៩,៦លាននាក់ និងស្លាប់ជាង ៣,៣ លាននាក់ ប៉ុន្តែប្រទេសកូរ៉េខាងជើង មិនមានករណីឆ្លងម្នាក់ណាឡើយ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មកទល់ពេលនេះកូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ។ តាមការប្រកាសរបស់អង្គការ WHO កូរ៉េខាងជើង បានធ្វើតេស្តរកកូវីដ-១៩ ទៅលើពលរដ្ឋចំនួន ២៦ពាន់នាក់ ហើយអ្នកទាំងនោះអវិជ្ជមានទាំងអស់ ។
តាមការវាយតម្លៃរបស់ក្រុមឯកទេស ការដែលកូរ៉េខាងជើងមិនមានករណីឆ្លងកូវីដ-១៩ម្នាក់ណាដោយសារតែប្រទេសនេះបានគ្រប់គ្រងការឆ្លងតឹងតែងបំផុត បិទប្រទេសទាំងមូលតាំងពីពេលដំបូង។ កាលពីខែកក្កដា ឆ្នាំ២០២០ កូរ៉េខាងជើងបានបិទខេត្ត Keasong ទាំងមូលក្រោយមានពលរដ្ឋម្នាក់មកពីកូរ៉េខាងត្បូង។
សារព័ត៌មាន Rodong Sinmun កាលពីថ្ងៃទី ១០ខែឧសភា បានផ្សាយថា បណ្តាស្ថានប័ន អង្គភាព …ត្រូវចាត់ទុកថាសកម្មភាពទប់ស្កាត់កូវីដ-១៩ គឺជារឿងសំខាន់បំផុត ដែលត្រូវតែទប់ស្កាត់ ឲ្យបានល្អបំផុត មិនអាចធ្វេសប្រហែសបានឡើយ៕
ដោយ៖ធីរីណា(រូបភាព៖ KCNA)