ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា ហេង សៀ រងបណ្តឹងពីកញ្ញាពិធីការិនីបម្រើការនៅស្ថានីយ៍ទូរទស្សន៍ MyTV” ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់ មកលើរូបរាងកាយនាង នៅក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីកញ្ញា មាន ពេជ្ររីតា ពិធីការិនីបម្រើការនៅស្ថានីយ៍ទូរទស្សន៍ MyTV” ប្តឹង ឧកញ៉ា ហេង សៀ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់ មកលើរូបរាងកាយនាង នៅក្នុងរថយន្ត។ ស្រាប់តែឧត្តមសេនីយ៍ ទី ចំរើនកុសល អាចគាត់ដឹងអំពើពុកត្បុតនៃបុគ្គលខាង ទើបលោកសំណេរលើ facebook បែបចំអក ក្នុងន័យស្រឡាញ់យុត្តិធម៌យ៉ាងដូច្នេះថា, “ល្បិចកញ្ជ្រោងកញ្ចាស់ថោកទាបចង់ឆីអាកោ !!!

ខ្លួនបានប្រព្រឹត្តទង្វើរថោកទាបទៅលើនារីម្នាក់បៀតបៀនរូបរាងកាយ និងប្រទូសកេរ្តិ៍ខ្មាស់(លូកដៃស្ទាប់ប្រដាប់ភេទ) ច្រើនដង និងចាប់រំលោភសេពសន្ថវ:លើជនរងគ្រោះនៅក្នុងរថយន្តរបស់ខ្លួនមិនបានសម្រេច ដោយសាតែជនរងគ្រោះរើបម្រាស់រត់រួចពីក្រញាំបីសាចតណ្ហាមួយនេះ។

ក្រោយមកបានប៉ុន្មានថ្ងៃ កញ្ចាស់តណ្ហារូបនេះបែជាប្រឌិតរឿងប្តឹងជនរងគ្រោះដាក់គុកពីបទលួចមានស្ថានទម្ងន់(ប្លន់)ទូរស័ព្ទដៃរបស់ខ្លួនព្រោះតែភ័យខ្លាចជនរងគ្រោះប្តឹងមុន។
លោកអាងមានលុយ ប៉ុន្តែលោកមិនអាចបំពានច្បាប់បានទេ”
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន”បានទទួលនូវពាក្យបណ្ដឹងមួយរបស់ កញ្ញា មាន ពេជ្ររីតា ប្តឹង ឧកញ៉ា ហេង សៀ ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ, ដោយក្នុងបណ្តឹងបញ្ជាក់ថា, នាងខ្ញុំឈ្មោះ មាន ពេជ្ររីតា ភេទស្រី កើតឆ្នាំ ២០០១ ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ ០១១៣៧៣១៨០ មានសុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០៣០ អាសយដ្ឋានស្ថិតនៅ ផ្ទះលេខ២៤E០ ផ្លូវ១២៨ ភូមិ ៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា ភ្នំពេញ។
សូមគោរពជូន លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
កម្មវត្ថុ៖ ប្តឹងឧកញ៉ា ហេង សៀ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ( ផ្ទះលេខ៧៥ ផ្លូវលេខ២១៧ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ) ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់ មកលើរូបរាងកាយនាងខ្ញុំ ដែលប្រព្រឹត្តិនៅក្នុងរថយន្ត នៅម្ដុំផ្សារគីឡូលេខ ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
យោង ៖ ក្រមនីតិវិធីព្រហ្មទណ្ឌ ចុះថ្ងៃទី១០/០៨/២០០៧។
តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមគោរពដាក់នូវបណ្តឹងតបជូន លោកព្រះរាជ អាជ្ញា ដូចមានអង្គហេតុ និងការទាមទារដូចខាងក្រោមថា៖
នាងខ្ញុំឈ្មោះ មាន ពេជ្ររីតា ជានិស្សិតឆ្នាំទី ២ ផ្នែក ជំនួញពាណិជ្ជកម្ម ហើយសព្វថ្ងៃនាងខ្ញុំ រៀនផងធ្វើការផង និងធ្វើជាពិធីការិនីបម្រើការនៅស្ថានីយ៍ទូរទស្សន៍ MyTV” ផង។ មួយរយៈកន្លងមក ដោយមិនចាំថ្ងៃពេលវេលាច្បាស់លាល់ នាងខ្ញុំបានទៅចូលរួមកម្មវិធីសម្ពោធហាងកូនស្រីរបស់ឧកញ៉ ហេង សៀ ហើយពេលនោះគាត់ក៏បានឃើញ និងស្គាល់នាងខ្ញុំ ហើយក៏បានធ្វើការទំនាក់ទំនងតាមរយៈ ប្រព័ន្ធទំនាក់ទំនងសង្គម Telegram មកនាងខ្ញុំ។ នៅពេលដែលគាត់ទាក់ទងមកនាងខ្ញុំ នាងខ្ញុំពុំដឹងថា គាត់ជានរណាគេទេគ្រាន់តែថាធ្លាប់ឃើញនៅពេលសម្ពោធហាងនានា រួចគាត់ក៏បានប្រាប់ថាចង់យកនាង ខ្ញុំធ្វើជាពិធីការិនីនៅពេលចប់កូវីដ ហើយចាំទាក់ទងមកទៀត។ តែអំឡុងពេលនោះ គាត់បានលួងលោម ឲ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឲ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ នាងខ្ញុំក៏បានប្រកែកមិនប្រើ តែគាត់និយាយថាគាត់ស្គាល់អ្នកលក់លេខទូរស័ព្ទ គឺសុទ្ធតែកូនចៅគាត់ទេ អាចរកលេខឲ្យបាន ហើយ គាត់ក៏បានទិញចំនួន ៣លេខ ហើយនាងខ្ញុំក៏មិនបានគិតអ្វីអាក្រក់អំពីគាត់ ឬក៏មានការសង្ស័យច្រើនទៅ លើគាត់ដែរព្រោះគាត់មានវ័យចំណាស់គួរអោយគោរព ហើយដែលអាចផ្តល់ឱកាសការងារដល់នាងខ្ញុំពិត ប្រាកដមែន ក៏នាងខ្ញុំយល់ព្រមទទួលលេខនោះពីគាត់ តែមិនបានប្រើប្រាស់ទេ លេខទូរសព្ទ័ថ្មី ០១២ ៧៩២០០១ មកឲ្យនាងខ្ញុំ និងបានផ្ញើរលុយចំនួន ប្រាំ(៥ដង) គឺលើកទីចំនួន 168$, លើកទី២ចំនួន 111$, លើកទី៣ចំនួន 168$, លើកទី៤ចំនួន 350$, និងលើកទី៥ ចំនួន 50$ តាមរយៈ គណនី ABA ០០០៥៧១១២១ របស់នាងខ្ញុំ ហើយគាត់ក៏បានផ្ញើរសារថា “សំណាងណាស់បានស្គាល់ នាងខ្ញុំ តែនាងខ្ញុំបានបដិសេដថាខ្ញុំមិនយកទេកុំផ្ញើរមកខ្ញុំអី ព្រោះខ្ញុំមានលុយចាយគ្រប់គ្រាន់ហើយ ប៉ុន្តែ ឧកញ៉ារូបនោះនៅតែផ្ញើរលុយជាបន្តបន្ទាប់ទៀត។
ក្រោយមកទៀតគាត់ក៏បានប្រើពាក្យលួងលោមចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេដ មិនព្រមជួប លុះត្រាទាក់ទងនឹងការងារទើបនាងខ្ញុំព្រមជួបគាត់ ។ គាត់ក៏នៅតែបន្តរំខានរហូតដល់មានការ ផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឲ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថា គាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ។ រហូតដល់ថ្ងៃកើតហេតុ ខ្ញុំចាំមិនច្បាស់ទេ ប្រហែលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង ១៤:០០ ទៅ ១៥:០០ នាទីរសៀល គាត់បានទូរស័ព្ទ មកឲ្យនាងខ្ញុំប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឲ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រី មួយចំនួន ដើម្បី ចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវី ដ គាត់បានឲ្យខ្ញុំចាំនៅក្បែរផ្សារគីឡូលេខ ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឲ្យចូលក្នុងឡាន គាត់ថាឲ្យចូលឡានសិនមកដោយមានរឿង ការងារត្រូវនិយាយគ្នា ក៏ដូចជា ចែកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដ ហើយចាំបាច់ត្រូវនិយាយជាមួយនាង ខ្ញុំ ក៏នាងខ្ញុំចូលក្នុងនឹកឃើញថាពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដពីគាត់ហើយចេញទៅវិញ ពេលនៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាបអង្អែលភ្លៅ និង ប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់។ គាត់បាននិយាយថា គាត់ខានរួមភេទយូរហើយ ព្រោះប្រពន្ធមិនឲ្យ គាត់រួមភេទសោះ ចាប់តាំងពីចាក់វ៉ាសាំងការពារកូវីដមក គាត់មានអារម្មណ៍ចង់រួមភេទខ្លាំងណាស់ ហើយ ចង់យកនាងខ្ញុំទៅផ្ទះសំណាក់។ ពេលនោះនាងខ្ញុំបានប្រាប់គាត់ថាសូមកុំធ្វើចឹងប្រយ័ត្នខ្ញុំលោតចុះពីលើ ឡាន – សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់បានប្រាប់ថាគាត់មានកាំភ្លើង។ ពេលឮដូច្នេះនាងខ្ញុំមាន អារម្មណ៍ភិតភ័យជាខ្លាំង ស្ទើរតែបាត់បង់ស្មារតី និងស្លន់ស្លោខ្លាំងណាស់ ដោយមិនអាចចេញពីក្នុងឡាន បាននាងខ្ញុំក៏បានរត់មកខាងក្រោយកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់ គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ។ ពេលនោះនាងខ្ញុំមិនដឹងធ្វើយ៉ាងមិច ក៏ខិតខំរើបំរាស់ និងច្រានដៃគាត់ ចេញ ហើយពេលនោះដៃនាងខ្ញុំមិនមានកាន់របស់អ្វីទេ គឺដៃទទេសុទ្ធ ហើយនាងខ្ញុំបានបើកទ្វារឡានរត់ ចេញពីគាត់ រត់ក៏ត្រលប់ទៅផ្ទះវិញទាំងការភិតភ័យបំផុត។ប្រសិននាងខ្ញុំមិនអាចបើកទ្វារឡានចេញបានទ គាត់នឹងធ្វើការរំលោភសេពសន្ធវៈនៅក្នុងឡាន ឬដឹកនាងខ្ញុំយកទៅផ្ទះសំណាក់តែម្តង ពីព្រោះនាងខ្ញុំបាន ភ័យតត់ស្លុត ខ្លាចអាចគាត់សម្លាប់ដោយប្រើប្រាស់កាំភ្លើងមិនហ៊ានតដៃ ឬរើបម្រាស់នោះឡើយ ។ ហើយ នាងខ្ញុំមិនហ៊ានប្រាប់ម្តាយឲ្យដឹងរឿងនេះទេ ព្រោះមិនចង់ឲ្យគាត់ពិបាកចិត្ត។ ស្រាប់តែនៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១ ប៉ូលីសអធិការដ្ឋានខណ្ឌទួលគោក បានទៅជួបនាងខ្ញុំនៅផ្ទះ ហើយក៏បាននាំនាងខ្ញុំ មក ដោយមិនដឹងមូលហេតុ រហូតដល់ឃុំខ្លួននាងខ្ញុំរយៈពេល២ថ្ងៃ ទើបបញ្ជូនមកសាកសួរនៅសាលា ដំបូងរាជធានីភ្នំពេញ ហើយនាងខ្ញុំត្រូវបានចោទពីបទ លួចមានស្ថានទម្ងន់ទោស ដោយនាងខ្ញុំមិនបានលួចអ្វី របស់អ្នកណាឡើយ។

អាស្រ័យដូចបានជម្រាជូនខាងលើ សូម លោកព្រះរាជអាជ្ញា ក៏ដូចជាអាណាព្យាបាល របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មេត្តាជួយរកយុត្តិធម៌ឲ្យរូបនាងខ្ញុំផង នាងខ្ញុំទទួលរងភាពអយុត្តិធម៌ ខ្លាំងណាស់ ការចោទថានាងខ្ញុំបានលួចទូរស័ព្ទ និងបានបង្កឲ្យមានរបួសដល់គាត់គឺមិនពិតទេ អ្វីដែលនាង ខ្ញុំធ្វើ គឺនាងខ្ញុំបានរុញដៃរបស់គាត់មិនឲ្យបំពានមកលើរូបរាងកាយនាងខ្ញុំដែលជាស្រ្តីទន់ខ្សោយ ដើម្បី ការពារសុវត្ថិភាពនាងខ្ញុំ ព្រោះគាត់មានកាំភ្លើង ខ្ញុំគ្រាន់តែចង់រំដោះខ្លួនទៅផ្ទះតែប៉ុណ្ណោះ។ ហើយគាត់ក៏ បានបំភ្លើសការពិតទៅដល់សមត្ថកិច្ច ហើយគាត់បានធ្វើអំពើអសីលធម៌ ជាមួយនាងខ្ញុំជាច្រើនដង ដោយប្ដូរនឹងប្រាក់ ហើយបានបង្កាច់បង្ខូចកិត្តិយសរបស់នាងខ្ញុំនៅចំពោះមុខសមត្ថកិច្ច បន្ថែមពីលើការប៉ុនប៉ុង រំលោភមកលើនាងខ្ញុំមិនបានសម្រេចថែមទៀត។ ។

នាងខ្ញុំសូមទាញនូវចំណាប់អារម្មណ៍ លោកព្រះរាជអាជ្ញា នៅត្រង់នេះថា នាងខ្ញុំជាស្រ្តីទន់ខ្សោយ មូលហេតុអ្វីដែលនាងខ្ញុំហ៊ានលួចយកទូរស័ព្ទ និងបង្ករបួសស្នាមដល់ឧកញ៉ាម្នាក់នៅកណ្តាលទីក្រុង នាងខ្ញុំជានិស្សិតឆ្នាំទី២ និងជាពិធីការនី និងតារាបង្ហាញម៉ូដ មានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ មាន សមត្ថភាពគ្រប់គ្រាន់ដើម្បីរកប្រាក់ មិនសមបើលួចប្លន់ទូរស័ព្ទមួយគ្រឿងតម្លៃមួយជាងពាន់ដុល្លារនេះទេ។ ក្នុងនាមគាត់ជាឧកញ៉ាល្បីឈ្មោះម្នាក់ មិនគួរមានគំនិតស្មោគគ្រោកល្មោភតណ្ហា ហើយមូលបង្កាច់ចោទ ប្រកាន់នាងខ្ញុំដែលជាជនរងគ្រោះទៅវិញ។
ដូចនេះ នាងខ្ញុំសូមធ្វើបណ្តឹងតប ដោយធ្វើការទាមទារដូចខាងក្រោម៖

១.ប្ដឹងឧកញ៉ា ពីបទ “ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់
២.ទាមទារសំណង់ជម្ងឺចិត្ត ចំនួនទឹកប្រាក់ ១០,០០០០ដុល្លារ ( ដប់ម៉ឺនដុល្លារអាមេរិក)

៣.ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)។
នាងខ្ញុំសង្ឈឹមជឿជាក់ថា លោកព្រះរាជអាជ្ញា ដែលធ្លាប់តែផ្តល់យុត្តធម៌ និងសច្ចៈធ៌មដល់ ប្រជាពលរដ្ឋក្នុងក្នុងរាជធានីភ្នំពេញ ប្រកបដោយសុភវិនិច្ឆ័យ ប្រកបដោយយុត្តិធម៌ សច្ចធម៌ និងគុណធម៌ នៅក្នុងរឿងនេះ ហើយនាងខ្ញុំក៏សង្ឈឹមជឿជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្រោមម្លប់ របស់ សម្តេចតេជោហ៊ុន សែន សម្ដេចនឹងផ្តល់ជូនយុត្តិធម៌ និងសច្ចធម៌ មកដល់ជនរងគ្រោះ ដែល ជានារីទន់ខ្សោយ ក៏ដូចជាប្រជាពលរដ្ឋដែលជាកូចចៅរបស់សម្ដេចដែរ។
សូមលោកព្រះរាជអាជ្ញា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។
ពាក់ព័ន្ធនឹងបណ្ដឹងខាងលើពី ពិធីការិនី អង្គភាព”នគរដ្រេហ្គន”នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឧកញ៉ា ហេង សៀ ចំពោះការចោទប្រកាន់លើលោកពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ” ដោយមានស្ថានទម្ងន់ មកលើរូបរាងកាយនាង ដែលប្រព្រឹត្តិនៅក្នុងរថយន្ត នៅម្ដុំផ្សារគីឡូលេខ ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ខណះគ្មានលេខទូរស័ព្ទ។
ប៉ុន្តែប្រសិនបើឧកញ៉ា ហេង សៀ បានប្រព្រឹត្តនូវអំពើបែបនេះមែន គឺជាបទល្មើសព្រហ្មទណ្ឌ និងជាអំពើថោកទាបបំផុត ដែលតំណាងអយ្យការនឹងធ្វើការ ចោទប្រកាន់ទៅតាមផ្លូវច្បាប់ ពិសេសដើម្បីបំបាត់នូវនិទណ្ឌភាព កុំអាងបុគ្គល ឬក៏ខ្លួនជាអ្នកមានលុយ ប្រព្រឹត្តនូវអំពើមិនគប្បីក្នុងសង្គម ជាពិសេសមកលើស្ត្រីដែលមានភាពទន់ខ្សោយនោះ ៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖