ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំជាលើកទី៣ នៅថ្ងៃទី១៦ខែឧសភា ដើម្បីពិភាក្សាទៅលើការប្រឈមមុខតានតឹងដោយកម្លាំងយោធា រវាងអុីស្រអែល និងប៉ាឡេស្ទីន។
គោលដៅនៃកិច្ចប្រជុំតាមអនឡាញរបស់អអ្គការសហប្រជាជាតិ ក្នុងគោលដៅ ស្វែងរកដំណោះស្រាយសន្តិភាព បញ្ចប់ការវាយប្រហារគ្នារវាងប្រទេសទាំងពីរ ។ចាប់តាំងពីថ្ងៃទី១០ មកទល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំដល់ទៅ២លើកមកហើយ ស្តីពីស្ថានភាពអុីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែកិច្ចប្រជុំនោះមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការណាមួយនោះឡើយ ដោយសារតែអាមេរិកប្រឆាំង ។
ការវាយប្រហារគ្នារវាងអុីស្រាអែលនិងប៉ាឡេស្ទី បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់ ក្រោយការវាយប្រហារគ្នា៥ថ្ងៃកន្លងមក។ កម្លាំងទាហានអុីស្រាអែល បានបើកការវាយប្រហារ តាមដែនគោកនិងដែនអាកាស ទៅលើទីតាំងនានាក្នុងទឹកដីហ្គាហ្សា
មកទល់ពេលនេះមានអ្នកស្លាប់ដោយការវាយប្រហារពីអុីស្រាអែលកើនឡើងដល់ទៅ ១៣២នាក់ ក្នុងនោះមានកុមារ៣២នាក់ និងស្ត្រី២១នាក់ ក្រៅពីនេះក៏មានអ្នករងរបួស ៩៥០ នាក់ផងដែរ ៕ដោយ៖ ធីរីណា
រូបភាព៖ nguoiduatin