ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានស្លាប់សត្វគោ១ក្បាល ក៏ងាប់ចំណែកមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ដោយសាររន្ទះបាញ់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មានស្ត្រីម្នាក់ស្លាប់ សត្វគោ១ក្បាលបានងាប់រីឯមនុស្សចំនួន៤នាក់បានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុក ភ្នំស្រុក ។
លោក យ៉ត  សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ករណីទី០១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាយឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គីឡូមែត្រ ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ។ ខណៈ មានប្រជាពលរដ្ឋ ចំនួន៥នាក់ បានទៅភ្ជួរស្រែនិងព្រួសស្រូវ នៅវាលថ្មពិលនោះ ។ដោយឃើញពីសភាពមេឃមានដុំពពកខ្មៅនិងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរនិងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃដែលបើកទៅស្រែ រំពេចនោះស្រាប់តែរន្ទះបានបាញ់បណ្តាលស្ត្រី១នាក់ស្លាប់និង០៤នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។
លោកអធិការបានបញ្ជាក់ថា៖ជនរងគ្រោះ ក្នុងហេតុការណ៍រន្ទះបាញ់ មាន៖១-ឈ្មោះ ន សាលន ភេទស្រី អាយុ២៥ឆ្នាំ(ស្លាប់)​,២-ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ  (របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ),៣-ឈ្មោះ លឿន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ  (របួសជើងខាងឆ្វេងស្រាល),៤-ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ  (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ),៥-ឈ្មោះ បូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំ(របួសស្រាល)-អ្នករងរបួស ធ្ងន់ ស្រាលនិងស្លាប់ស្ត្រី ១នាក់ មានទីលំនៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក  ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានឲ្យដឹងទៀតថា៖ចំណែកករណីទី២ នៅវេលាម៉ោង០២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះបានបាញ់សត្វគោ១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងាប់ ដែលមានម្ចាស់គោឈ្មោះ ជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ផងដែរ៕

ដោយ៖ វណ្ណា


ចែករំលែក៖