ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការផ្អាកដំណើរការ(ផ្ទះសំណាក់ អុឹមប៊ី) ចំនួនពីរសប្តាហ៍ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ , រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ដល់បុរសជាអ្នករត់ម៉ូតូឌុប ដែលបានដឹក បុរសដែលដេកស្លាប់នៅផ្ទះសំណាក អ៉ឹមប៊ី (ខាងត្បូងសួនមានជ័យ) ក្រោយមកតេស្តឃេីញវិជ្ជមានកូវីដ-១៩។ អាជ្ញាធរអំពាវនាវដល់បុរសខាងលេី ដែលមានម៉ូតូស្លាកលេខ បាត់ដំបង 1AG 2131 ចូលរួមសហការជាមួយអាជ្ញាធរ ផ្តល់សំណាក តេស្តរកជម្ងឺកូវីដ-១៩ ក្រោយមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលស្លាប់រកឃេីញវិជ្ជមានកូវីដ-១៩។
មួយវិញទៀត បេីបងប្អូនបានស្គាល់បុរសខាងលេី សូមទាក់ទងមកអាជ្ញាធរ ដេីម្បីយកសំណាកមកវិភាគ និងធ្វេីចត្តាឡីស័ក។
សូមជួយស៊ែរព័ត៌មាននេះដេីម្បីឲ្យសាមីខ្លួនបានដឹង និងសហការជាមួយអាជ្ញាធរ៕
ដោយ៖ សិលា