កីឡាករ Rafael Nadal ទទួលបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Italian Open ជាមួយនឹងជ័យជម្នះ ៦-៤ និង ៦-៤ លើកីឡាករអាមេរិក Reilly Opelka ។ ក្នុងលទ្ធផល ២-១ ក្នុងសិតទី១ Nadal ត្រូវសន្សំពិន្ទុ៤ ប៉ុន្តែបន្ទាប់មករូបគេបានបំបាក់គូប្រជែងរបស់ខ្លួនដែលនឹងត្រូវប៉ះជាមួយ Novak Djokovic ។
សារព័ត៌មាន BBC Sport បានផ្សាយថា ការប្រកួតនេះគឺគ្រប់គ្រាន់សម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញវ័យ៣៤ឆ្នាំ Rafael Nadal ក្នុងសិតទី២ ផងដែរនៅពេលដែលគាត់ទទួលបានជ័យជម្នះនៅទីក្រុងរ៉ូម។
កីឡាករ Nadal នឹងលេងប៉ះកីឡាករលំដាប់ពិភពលោក Novak Djokovic ដែលបានយកឈ្នះកីឡាករអ៊ីតាលី Lorenzo Sonego ក្នុងលទ្ធផល ៦-៣ ៦-៧ (៥-៧) ៦-២ ។
Djokovic បានប្រកួតឈ្នះចំនួន២ដងកាលពីថ្ងៃសៅរ៍ ខណៈដែលរូបគេបានផ្តួលកីឡាករ Stefanos Tsitsipas របស់ប្រទេសក្រិកនៅក្នុងវគ្គ៨ក្រុមចុងក្រោយ មុនពេលលេងប៉ះ Sonego បន្ទាប់ពីការប្រកួតរបស់ Nadal ។
ពេលប្រកួតជាមួយនឹងកីឡាករ Tsitsipas កីឡាករសញ្ជាតិស៊ែប៊ីDjokovic បានយកឈ្នះក្នុងលទ្ធផល ៦-៤ ២-១ នៅពេលដែលការប្រកួតត្រូវបានផ្អាកដោយសារតែមានភ្លៀងកាលពីថ្ងៃសៅរ៍។ បន្ទាប់មកគាត់បានឈ្នះ២សិតពីការសម្រាកក្នុងលទ្ធផល 4-6 7-5 7-5 និងឈានដល់វគ្គ៤ចុងក្រោយ។
ទោះយ៉ាងណាកីឡាករ Djokovic បានអះអាងជាថ្មីនៅក្នុងវគ្គទី៣ មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Italian Open ជាលើកទី៦ ប៉ះជាមួយនឹងកីឡាករ Nadal ។
Nadal បាននិយាយថា “ទីក្រុងរ៉ូមគឺជាការប្រកួតដ៏សំខាន់សម្រាប់ខ្ញុំ។ ការឈានដល់វគ្គផ្តាច់ព្រ័ត្រគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។ បើនិយាយពីការត្រៀមរៀបចំសម្រាប់ French Open នៅឯ Roland Garros ខ្ញុំគិតថាការងារបានបញ្ចប់ហើយ” ៕ដោយ៖ ភារៈ