ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗ បន្ទាប់ពីផ្ទះប្រជាពលរដ្ឋ១ខ្នង ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

  សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលឆ្លងចរន្តអគ្គិនីឆេះនេះ មានម្ចាស់ឈ្មោះ សាត់ ជូរី អាយុ២៨ឆ្នាំ ភេទ ស្រី រស់នៅភូមិឃុំកើតហេតុ ខាងលើ ។

  ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មានធំក្លិនឆ្ងៀមដូចគេដុតជ័រ នៅពេលដែលមើលទៅឃើញផ្ទះខាងលើមានហុយផ្សែងបាត់ទៅហើយ ក៏នាំគ្នាជួយពន្លត់ និង បានទាក់ទងសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗ មិនឱ្យឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាង ។ 

  សមត្ថិកិច្ចបានឱ្យដឹង ក្នុងករណីនេះរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងបានចេញបាញ់ពន្លត់ទាន់សភាពការណ៍ ដោយប្រើប្រាស់ទឹកអស់២រថយន្តដើម្បីបាញ់ពន្លត់ ដោយគ្រប់គ្រងបានមិនឱ្យភ្លើងឆេះរាលដាលដល់ផ្ទះផ្សេងទៀត ។

  សមត្ថកិច្ចបានធ្វើការសន្និដ្ឋានដំបូងថា អគ្គិភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង បង្កជាអណ្តាភ្លើងឆេះតែម្តង ៕

ដោយ៖ ចន្ថា


ចែករំលែក៖