ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិនៃកម្ពុជា សម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ និងភាគីពាក់ព័ន្ធ មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួម គាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនិងសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូរីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធនាគារជាតិនៃកម្ពុជាបានសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាល ទី៣ ដូចជា៖

រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូន ដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា

អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការ កំណត់របស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាច ធ្វើឥណទានរៀបចំឡើងវិញលើសពី ៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ និងបន្តលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរ បន្ថយឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែង របស់អតិថិជន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទូទៅនិងភាគីពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖