ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយប្រេងឥន្ធនៈ តេលា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ,អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល បានទៅតេស្ដរួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានីយប្រេងឥន្ធនៈ តេលា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ,អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល បានទៅតេស្ដរួចរាល់ហើយ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានទៅ ស្ថានីយប្រេងឥន្ធនៈ តេលា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
​មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល បានទៅតេស្ដរួចរាល់ហើយ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ៖ សិលា


ចែករំលែក៖