ព័ត៌មានទាន់ហេតុការណ៍៖

ហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២០Eo, ​ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២០Eo, ​ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានទៅ ហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២០Eo, ​ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៩៖០០នាទី ដល់ម៉ោង ១០៖៣០នាទី ពេលព្រឹក។
​មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖