ខេត្តស្វាយរៀង៖ សូមបងប្អូនមេត្តា បង្កើនការប្រុងប្រយ័ត្ន!! ឱ្យបានខ្ពស់ ខណៈរដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៥០នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៥០នាក់ ស្រី២៨៧នាក់ ករណី ជាសះស្បើយចំនួន ៣៦៧នាក់ ស្រី ១៤៨នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ១៧៧នាក់ ស្រី ១៣៧នាក់ និងករណីស្លាប់ចំនួន ០៥នាក់ ស្រី ០២នាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១នាក់ ក្នុងខេត្តស្វាយរៀង ៖
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងតាមសេចក្តីជូនដំណឹង ខាងលើ គិតចាប់ពីថ្ងៃទី១០ ខែឧសភាត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើ មានអាការ:ខុសប្រក្រតី ដូចជា ក្តៅខ្លួន , ក្អក , កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
សូមអាននូវខ្លឹមសារសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងខាងក្រោមទាំងស្រុង៕
ដោយ ៖ សិលា