ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីមិនអនុញ្ញាតឱ្យយន្តហោះអឺរ៉ុបចុះចតនៅទីក្រុងមូស្គូឡើយ

ចែករំលែក៖

រុស្ស៊ីបានបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចេញពីប្រទេសអូទ្រិីស និងបារាំងវិលត្រឡប់ទៅកាន់ទីតាំងដើមវិញ ដោយមិនអនុញ្ញាតឱ្យចុះចតនៅទីក្រុងមូស្គូឡើយ ។ ការណ៍ដែលរុស្សីមិនទទួលជើងហោះហើរពីទីក្រុង Vienna របស់ក្រុមហ៊ុន Austrian Airlines និងក្រុមហ៊ុន Air France ពីទីក្រុងប៉ារីស ប្រទេសបារាំង គឺជាតបតទៅនឹងការហាមប្រាមមិនឱ្យរុស្ស៊ីហោះហើរនៅដែនអាកាសប្រទេស Belarus ។
នៅពេលនេះគេមិនទាន់ដឹងថា តើរុស្ស៊ីនឹងហាមប្រាមយន្តហោះអឺរ៉ុបចូលចតក្នុងទីក្រុងមូស្គូរយៈពេលយូរប៉ុនណានោះឡើយ ។ កាលពីថ្ងៃទី២៥ខែឧសភា សហគមន៍អឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី និងហាមប្រាមយន្តហោះរបស់រុស្ស៊ីចូលក្នុងដែនអាកាសរបស់ប្រទេស Belarus ក្រោយយន្តហោះដឹកអ្នកដំណើរត្រូវចុះចតជាបន្ទាន់ ក្រោយរងការព្រមានថាមានគ្រាប់បែកនៅលើយន្តហោះ។
ច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបទៅលើប្រទេសBelarusរួមទាំងការហោះហើរឆ្លងកាត់ប្រទេសនេះ ក៏ដូចជាហាមប្រាមក្រុមហ៊ុនអាកាសចរណ៍Belarusប្រើប្រាស់ដែនអាកាសនិងអាកាសយានដ្ឋានប្រទេសជាសមាជិកអឺរ៉ុប។ ប្រទេសអង់គ្លេស ក៏បានប្រកាសផ្អាកលិខិតហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍បែលឡារុស ហោះឆ្លងកាត់ដែនអាកាសអង់គ្លេសផងដែរ។
កាលពីថ្ងៃទី ២៤ខែឧសភា មន្ត្រី Belarus បានបង្ខំឲ្យយន្តហោះ FR 4978 របស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ចុះចតជាបន្ទាន់ពេលហោះហើរឆ្លងកាត់ដែនអាកាសប្រទេសនេះ។ ក្រោយមក សន្តិសុខប្រទេស Belarus បានចាប់ខ្លួន អ្នកសារព័ត៌មានប្រឆាំង Roman Protasevich និងមិត្តស្រីដែលធ្វើដំណើរនៅលើយន្តហោះនោះ ដោយចោទប្រកាន់ពីបទ ភេរវកម្ម អំពាវនាវឲ្យមានអំពើហិង្សា។ លោកអាចប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេស Belarus ៕

ដោយ៖ ធីរីណា(រូបភាព៖Air France.)


ចែករំលែក៖