ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញករណីវិជ្ជមានកូវីដ-១៩នៅកាស៊ីណូសុខ គឹមម៉េង ខេត្តកំពត ចំនួន៥៦នាក់

ចែករំលែក៖

ខេត្តកំពត៖ អាជ្ញាធររកឃើញអ្នកវិជ្ជមានកូវីដ-១៩ដល់ទៅ៥៦នាក់នៅក្នុងកាស៊ីណូសុខ គឹមម៉េង ដែលមានទីតាំងស្ថិតនៅច្រកទ្វារភាគីតន់ហន់ ក្នុងភូមិព្រែកក្រឹស ស្រុកកំពង់ត្រាច ដែលសុទ្ធសឹងជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូនេះទាំងអស់ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រោយផ្ទុះករណីឆ្លងលើបុគ្គលិកកាស៊ីណូខាងលើនេះ អាជ្ញាធរខេត្តកំពតក៏បានសម្រេចបិទអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេរភាគីតន់ហន់ ព្រមទាំងបានបិទផ្សារព្រែកក្រឹសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរបន្តទៀត។

ជាមួយគ្នារដ្ឋបាលខេត្តកំពតក៏បានបង្ហាញអត្តសញ្ញាណបុគ្គលិកកាស៊ីណូសុខ គឹមម៉េង ទាំង៥៦នាក់ដែលមានវិជ្ជមានកូវីដ-១៩ តាមរយៈសេចក្ដីជូនដំណឹងផងដែរ៕ 

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖