ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលក្រុងស្វាយរៀងដឹកនាំក្រុមការងារ ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង។

ក្នុងឱកាសនោះដែរលោកអភិបាលក្រុងស្វាយរៀងបានអំពាវនាវដល់លោកតា លោកយាយពុកម៉ែបងប្អូន ចូលរួមសហការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩និងត្រូវអនុវត្ត ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលទេីបស្ថានភាពនិង ឈានទៅរកភាពប្រក្រតីឡេីងវិញ។

រដ្ឋបាលក្រុងស្វាយរៀង ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន និងសហការី ដែលបានចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀងនាពេលនេះផងដែរ ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖