មុននេះប៉ុន្មានថ្ងៃស្រាប់តែលេចចេញដំណឹងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រតារាសម្តែង និងជាកីឡាករប្រដាល់ល្បីនៅប្រទេសថៃ លោក Antoine Pinto បានទម្លាយថាខ្លួនជាកូនកាត់បារាំងខ្មែរ ពោលគឺលោកមានមា្តយជាកូនកាត់ខ្មែរបារាំងនោះ។ កាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺនៅថ្ងៃទី៣១ ខែឧសភានេះគឺលោកបានបង្ហាញមុខ និងអត្តសញ្ញាណរបស់ជីតាលោកហើយនោះគឺលោក លន់ ណុនជាអតីតមន្ត្រីយោធាជាន់ខ្ពស់ ក្នុងរបបសាធារណរដ្ឋខ្មែរ និងជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃកម្ពុជាតែម្តង។ យោងតាម ឯកសារខ្លះបានបញ្ជាក់ថា លោកសេនាប្រមុខលន់ណុលមានបងប្អូន១០នាក់ហើយលោកគឺជាកូនទី២ក្នុងចំណោមបងប្អូនទាំងនោះ។ លោកមានប្អូនប្រុស ឈ្មោះលន់ និលត្រូវបានសម្លាប់ក្នុងឆ្នាំ១៩៧០។ ប្អូនប្រុសម្នាក់ទៀតរបស់លោកឈ្មោះលន់ ណុនគឺជារដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃនិងជាអគ្គរដ្ឋទូតឱ្យសាធារណរដ្ឋខ្មែរ, ហើយត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមបន្ទាប់ពីពួកគេបានចូលគ្រប់គ្រងទីក្រុងភ្នំពេញ។
មុននេះ៣ថ្ងៃលោក Antoine Pinto បានប្រកាសនៅលើបណ្តាញសង្គមដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលថាលោកគឺមានឈាមជ័រជាកូនកាត់ខ្មែរព្រោះតែឪពុកជាជនជាតិបារាំង ខណៈម្តាយមានឈាមជ័របារាំងកាត់ខ្មែរ។ ការប្រកាសនេះក្រោយពីសំណួរជាច្រើនបានសួរទៅលោកថាលោកជាកូនកាត់ថៃ ឬយ៉ាងណា ខណៈដែលមុខមាត់លោកក៏មានទម្រង់មុខស្រដៀងនឹងជនជាតិអាស៊ីនោះគឺមានឈាមជ័យជាខ្មែរ មិនមែនកូនកាត់ថៃឡើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីកីឡាករវ័យ៣០ឆ្នាំរូបនេះត្រូវបានគេចោទសំណួរសួរជាហូរហែថាលោកមានមុខមាត់ស្រដៀងគ្នាទៅនឹងជនជាតិអាស៊ី ដែលធ្វើឲ្យគេយល់ថា លោកជាកូនកាត់ថៃ និងក្រោយពីលោកល្បីល្បាញលើវិស័យប្រដាល់នៅប្រទេសថៃ និងឆ្លងកាត់ការហ្វឹកហាត់នៅទីនោះ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់កីឡាករស្រស់សង្ហា នេះបានបញ្ជាក់ថា ជាការពិតមនុស្សជាច្រើននៅតែមានចម្ងល់ថាលោកគឺជាកូនកាត់បារាំងថៃ ព្រោះពួកគេនិយាយថា មើលមកមុខលោកដូចទៅនឹងជនជាតិអាស៊ីដែរ។ លោកថាឪពុករបស់លោកគឺជាជនជាតិបារាំង ហើយម្តាយរបស់លោកក៏ជាជនជាតិបារាំងកើតនៅប្រទេសបារាំងប៉ុន្តែគាត់គឺជាកូនកាត់បារាំងខ្មែរ ដូចនេះមានន័យថា លោកមានឈាមជ័រ ២៥ភាគរយគឺជាខ្មែរ។ ការបញញ្ជាក់នេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំងព្រោះតែលោកសាងភាពល្បីល្បាញលើវិស័យកីឡាប្រដាល់មួយថៃ និងបានផ្លាសប្តូមករស់នៅប្រទេសថៃចាប់តាំងពីនៅវ័យក្មេង។ បញ្ជាក់បន្ថែមនៅថ្ងៃនេះលោកបានបង្ហាញអត្តសញ្ញាណជីតាដែលជាជនជាតិខ្មែរហើយនៅលើបណ្តាញសង្គមហ្វេសប៊ុកនូវរូបថតរបស់លោក លន់ ណុន ដោយភ្ជាប់ទៅដោយសំណេរថា “នេះគឺជារូបរបស់ជីតាខ្ញុំ ខ្ញុំមិនដែលស្គាល់គាត់ទេ ប៉ុន្តែខ្ញុំពិតជាមានឱកាសទៅលេងសមាជិកគ្រួសារខ្លះពីមុន ហើយខ្ញុំពិតជាសង្ឃឹមថា នឹងអាចវិលត្រឡប់មកវិញឆាប់ៗនេះ ។ លោកក៏បានថ្លែអអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះការស្រលាញ់ និងការគាំទ្រដែលទទួលបានពីមនុស្សគ្រប់គ្នា ហើយចងចាំថាត្រូវមានមោទកភាពជានិច្ចចំពោះអ្នកជានរណា។ លេចេញសារសាទរ និងស្វាគមន៍ចំពោះការបញ្ជាក់អត្តសញ្ញាណយ៉ាងច្បាស់ពីកីឡាកររូបនេះបើទើបីជាធំធាត់នៅលើទឹកដីនៃប្រទេសថៃ ប៉ុន្តែមិនបានភ្លេចថាខ្លួនគាត់មានឈាមជ័រជាខ្មែរ៕
ដោយ ៖ វឌ្ឍនា