ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងធុនធំបើកមិនប្រយ័ត្នជ្រុលធ្លាក់ត្រាំទឹកប្រឡាយទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកប្រេងធុនធំមួយគ្រឿង បានបើករេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ តែសំណាងល្អមិនមានជាការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ ។ 

  គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនកើតហេតុ រថយន្តដឹកប្រេងឥន្ទនៈខាងលើ ពណ៌លាយទង់ដែង ពាក់ស្លាកលេខ ភ្នំពេញ 4A-4368 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះបើកដល់ចំណុចកើតហេតុខខាងលើ រថយន្តស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយតែម្តងទៅ ដោយមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃណាម្នាក់ឡើយ ។ 

ក្នុងករណីគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះ គេនៅពុំទាន់ដឹងថា កើតឡើងដោយសារតែរថយន្តខាងលើជួបនឹងឧបសគ្គអ្វី ឬជាការធ្វេសប្រហែសរបស់តៃកុងរថយន្តដោយកត្តាណាមួយនោះឡើយ ព្រោះក្រោយកើតហេតុហើយនោះ បុរសជាអ្នកបើកបរបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។ 

ជុំវិញករណីនេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រឡាយដោយខ្លួនឯង មិនបានបណ្តាលឱ្យខូចខាតដល់ទ្រព្បសម្បត្តិសាធារណៈ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នេះហើយសម្រេចទុករថយន្តនៅក្នុងប្រឡាយនោះចោលជាបណ្តោះសិន រង់ចាំម្ចាស់មកទទួលយកវិញដោយខ្លួនឯងនៅពេលក្រោយចុះ ៕

ដោយ៖ សុខា សែនជ័យ


ចែករំលែក៖