ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ក្នុងមួយសប្ដាហ៍ទៅមុខនេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី២ – ៨ ខែមិថុនា ឆ្នាំ២០២១ ) របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្នុងមួយសប្ដាហ៍ទៅមុខនេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់ កន្ត្រាក់ និងរលកសមុទ្រខ្ពស់។

ក្នុងមួយសប្ដាហ៍ទៅមុខនេះ កម្ពុជាទទួលនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីក្នុងនោះ ៖
– ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ
– ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង
– នៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតហ្វីលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះឆយវ៉ាន់(Choi-wan) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិន មានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ -C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ ºC
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
– នៅថ្ងៃ៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។

២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី២- ៤ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៥-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត់មធ្យមទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នៅថ្ងៃទី២-៥ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ
– នៅថ្ងៃទី៦-៨ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន នឹងនៅលើផ្ទៃសមុទនឹងអាចមានភ្លៀងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស ប្រជានេសាទនិងអ្នកដំណើរសមុទ ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់ កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖