ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងអុីរ៉ង់ឆាបឆេះយ៉ាងខ្លាំងនៅតំបន់សមុទ្រ Hormuz

ចែករំលែក៖

នាវាចម្បាំងមួយគ្រឿងរបស់អុីរ៉ង់សម្រាប់បម្រើការហ្វឹកហាត់ដល់កម្លាំងទាហានជើងទឹក ស្រាប់តែឆាបឆេះនៅក្នុងតំបន់សមុទ្រអូម៉ង់ ហើយនាវិកទាំងអស់ត្រូវបានជម្លៀសទាន់ពេលវេលា។

សារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃទី២ខែមិថុនាបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានជើងទឹកអុីរ៉ង់ ដែលបានឱ្យដឹងថា នាវាចម្បាំងសម្រាប់ហ្វឹកហាត់កម្លាំងទាហានជើងទឹក បានឆាបឆេះយ៉ាងខ្លាំង ស្ថិតនៅកំពង់ផែ Jask ក្នុងឈូងសមុទ្រប្រទេសអូម៉ង់។ ក្រុមនាវិកត្រូវបានជម្លៀសទាន់ពេលវេលា មិនមានអ្នកស្លាប់និងរបួសនោះឡើយ។
ប្រភពព័ត៌មានពីកម្លាំងទាហានអុីរ៉ង់បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យបានខិតខំពន្លត់ភ្លើងដែលកំពុងតែឆេះនាវា។ មូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះគេមិនទាន់ដឹងនៅឡើយទេ។
នាវាអុីរ៉ង់បានឆាបឆេះពេលកំពុងតែហ្វឹកហាត់នៅឈូងសមុទ្រ Oman ដែលជាច្រកសមុទ្រដ៏សំខាន់តភ្ជាប់ឈូងសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដល់ទៅ១/៥នៃប្រេងសម្រាប់ប្រើប្រាស់នៅលើពិភពលោក។
តាមសារព័ត៌មានរ៉យទ័រ ករណីគ្រោះថ្នាក់កើតឡើង ក្រោយពេលនាវាចម្បាំង Saviz របស់អុីរ៉ង់រងការវាយប្រហារដោយគ្រាប់មីន Impet នៅសមុទ្រក្រហម។ ប្រភពព័ត៌មានបានឱ្យដឹងថា អុីស្រាអែល ត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការវាយប្រហារនាវាចម្បាំងរបស់អុីរ៉ង់៕ដោយ៖ ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖