ក្រុម Barcelona បានចុះហត្ថលេខាលើកីឡាករទី៣របស់ពួកគេក្នុងសប្តាហ៍នេះជាមួយខ្សែការពារសញ្ជាតិប្រេស៊ីល Emerson Royal ពីក្លិបReal Betis។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២ ខែមិថុនា។
កីឡាករ Emerson មានវ័យ២២ឆ្នាំដែលបានចូលរួមជាមួយ Barcelona ពីក្រុមប្រេស៊ីល Atletico Mineiro កាលពីខែមករា ឆ្នាំ២០១៩ ក្នុងកិច្ចព្រមព្រៀង៣ឆ្នាំដែលពាក់ព័ន្ធនឹង Betis ផងដែរ។ ឥលូវនេះរូបគេបានអនុវត្តជំរើសរបស់ពួកគេក្នុងការនាំយក Emerson មកទឹកដីអេស្ប៉ាញ។
ក្លិបក៏បានព្រមព្រៀងលើកិច្ចព្រមព្រៀងដើម្បីចុះកុងត្រាជាមួយកីឡាករ Sergio Aguero របស់ក្រុម Manchester City និង Eric Garcia នៅសប្តាហ៍នេះក្រៅតែពីកីឡាករ Emerson Royal។
ខ្សែប្រយុទ្ធអាហ្សង់ទីន Aguero និងខ្សែការពារកណ្តាលអេស្ប៉ាញ Garcia នឹងចូលរួមជាមួយក្រុមរបស់លោក Ronald Koeman ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅពេលកុងត្រារបស់ពួកគេផុតកំណត់នៅចុងខែនេះ។
ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool ក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរដោយឥតគិតថ្លៃទៅកាន់ក្លិបកាតាឡាន់មួយនេះផងដែរ។
Emerson បង្ហាញខ្លួនបាន៧៩ប្រកួតរាល់ការប្រកួតសម្រាប់ Betis ស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១០ដង។ គាត់លេងបានច្រើននាទីជាងកីឡាករនៅក្រុម Betis ផ្សេងទៀតកាលពីរដូវកាលមុន ខណៈដែលក្រុមរបស់លោក Manuel Pellegrini បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ នៅ La Liga ដើម្បីឡើងទៅលេងក្របខ័ណ្ឌ Europa League រដូវកាលក្រោយ។ Emerson បានតំណាងឱ្យប្រទេសប្រេស៊ីលជាកីឡាករជម្រើសជាតិអាយុក្រោម២០ឆ្នាំ និងក្រោម២៣ឆ្នាំ មុនពេលឈ្នះពានរង្វាន់លីគកំពូលប្រេស៊ីលក្នុងខែវិច្ឆិកាឆ្នាំ២០២១៩៕
ដោយ ៖ ភារៈ