ខេត្តបាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង ចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះបណ្តោះអាសន្នទីតាំងផ្ទះចំនួន ១ខ្នង ស្ថិតនៅក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី ។
សម្រេច ៖
ប្រការ ១..ត្រូវបានបិទខ្ចប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន១០ខ្នង ស្ថិតនៅក្រមទី១៦ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។
ការបិទន្ទប់ជាបណ្ដោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបាន រកឃើញ ឈ្មោះ ឯម បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ និងឈ្មោះ មនោ ភានុត ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ មានអាសយដ្ឋាននៅក្រុម ភូមិ សង្កាត់ ខាងលើ មានវិជ្ជមានជំងឺកូវីដ ១៩ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ។
ប្រការ២..ក្នុងអំឡុងពេលបិទខ្ទប់ជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុងបាត់ដំបង ត្រូវ៖
– ហ៊ុំព័ទ្ធទីតាំងផ្ទះចំនួន ១ ខ្នង នេះផ្អាកការចេញ-ចូលទីតាំងនេះ
– អ្នករស់នៅក្នុងផ្ទះចំនួន ១ ខ្នងនេះ ដែលមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកមានជំងឺកូវីដ-១៩ ត្រូវធ្វើ ចត្តាឡីស័ក និងយកសំណាក។
ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹង ដល់ក្រុមការងារមន្ត្រីសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។
ប្រការ ៣..ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណាដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និង សុខាភិបាល របស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ។ប្រការ ៤..បទប្បញ្ញាត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៥..នាយករដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ហាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងខេត្ត អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ សុខ ខេមរា