ព័ត៌មានទាន់ហេតុការណ៍៖

សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញបង្ក្រាបរឹបអូស

ចែករំលែក៖

ខេត្តបាត់ដំបង៖ សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យបង្រ្កាបបទល្មើសតំបន់៤(គយហុងឡុង)និងកំលាំង ក.ប.ប សាខាខេត្តបាត់ដំបង បង្ក្រាបបានខណ:ដែលឈ្មួញនាំចូលពីប្រទេសថៃ។

កិច្ចប្រតិបត្តិការនេះនៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្ត្រីជំនាញបានដកហូតទំនិញដែលខូចគុណភាពចម្រុះទាំងអស់សរុបចំនួន ៥.០០០ គីឡូក្រាម យកមករក្សាទុកនិងរង់ចាំការស្នើសុំដុតបំផ្លាញចោលនៅពេលក្រោយ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖