ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុង បានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ២៤ នាក់ និងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី៨ ខែមិថុនា

ចែករំលែក៖

ខេត្តកោះកុង៖ ដំណឹងល្អសម្រាប់អ្នកខេត្តកោះកុង!! រដ្ឋបាលខេត្តកោះកុង បានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន ២៤ នាក់ និងបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១។

រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា យោងសេចក្តីជូនព័ត៌មានស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណា ចក្រកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល និងយោងតាមលទ្ធផលនៃ ការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានរកឃើញករណីជាសះស្បើយពីជំងឺកូវីដ-១៩ សរុបចំនួន២៤នាក់ ស្រី១៤នាក់ ដូចមានរាយនាម ខាងក្រោម៖
តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ សរុប២៤នាក់ ស្រី១៤នាក់ ខាងលើ ត្រូវបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បី ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កុំឱ្យឆ្លងទៅក្នុងក្រុមគ្រួសារ និងសហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ។
រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបាន ជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន០៤នាក់ ក្នុងនោះមានស្រី០៣នាក់ បន្ថែមទៀតដូច មានរាយនាមខាងក្រោម៖
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយប្រជាពលរដ្ឋខាងលើ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ជាចាំបាច់។ ជាមួយគ្នានេះ អ្នកដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ក៏សូមធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ករណីបងប្អូនប្រជាពលរដ្ឋមាន រោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ រដ្ឋបាលខេត្តកោះកុង សូមអំពាវនាវចំពោះ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបាន ម៉ឹងម៉ាត់ជាដាច់ខាតនូវវិធានការ ៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងត្រូវ ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩កុំឱ្យមានការឆ្លងទៅក្នុងក្រុមគ្រួសារ និង សហគមន៍ដទៃទៀត ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិតនិងជីវភាពរស់នៅ៕

ដោយ៖ សិលា


ចែករំលែក៖