នៅក្នុងសេចក្តីប្រកាសពីសេតវិមានអាមេរិក នៅថ្ងៃទី១១ខែមិថុនាថា ប្រធានាធិបតី ចូ បៃឌិនបានជួបពិភាក្សាដោយផ្ទាល់ជាមួយព្រះមហាក្សត្រិយានី អេលីហ្សាបែតទី២ ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ លោកបៃឌិនក្លាយជាប្រធានាធិបតីអាមេរិក ទី១៣ហើយដែលបានជួបជាមួយ ព្រះមហាក្សត្រីអង់គ្លេស ។
តាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក និងភរិយា ដែលបានជួបពិភាក្សាជាមួយព្រះមហាក្សត្រិអង់គ្លេស និងប្រមុខដឹកនាំប្រទេស G7ព្រមទាំងសមាជិករាជវង្សព្រះមហាក្សត្រអង់គ្លេស។ កន្លងមកលោកបៃឌិនក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រមុខដឹកនាំផ្សេងទៀតនៅអឺរ៉ុប ដែលបានអញ្ជើញទៅចូលរួមថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រីអេលីហ្សាបែតទីពីរ ។
តាមគម្រោង ប្រធានាធិបតីបៃឌិននឹងជួបពិភាក្សាជាផ្លូវការជាមួយព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ នៅវិមាន Windsor នាថ្ងៃទី១៣ខែមិថុនា ក្រោយកិច្ចប្រជុំG7បញ្ចប់ និងមុនពេលចាកចេញពីប្រទេសអង់គ្លេសទៅកាន់ទីក្រុងប្រ៊ុចសែលដើម្បីចូលរួមកិច្ចប្រជុំណាតូ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតំបន់អឺរ៉ុប។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកនឹងជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីកិច្ចប្រជុំG7 ។ នោះជាជំនួបដំបូង ចាប់តាំងពីលោកបៃឌិនឡើងកាន់តំណែង នៅថ្ងៃទី ២០ខែមិថុនា ។ តាមគម្រោងមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាទៅលើទំនាក់ទំនងទ្វេភាគី និងទប់ស្កាត់កូវីដ-១៩ ក៏ដូចជាប្រឆាំងភេរវកម្ម។
កិច្ចប្រជុំG7 ចាប់ផ្តើមនៅថ្ងៃទី ១១ខែមិថុនាដល់ថ្ងៃទី១៣ខែមិថុនា ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីការឆ្លងរាលដាលកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោក៕ដោយ៖ ធីរីណា
ម្ចាស់ក្សត្រីអេលីហ្សាប៊ែតក្នុងពិធីទទួលភ្ញៀវសម្រាប់មេដឹកនាំ G7 ។ រូបភាព៖Reuters