ភ្នំពេញ៖ ព្រោះតែគ្រឿងស្រវឹងបានធ្វើឲ្យនារីវ័យក្រមុំ ២នាក់បានក្លាយជាចំណីតណ្ហាបុរសស្រេកឃ្លានកាមគុណ៣នាក់ចាប់រំលោភសេពសន្ថវ:ម្នាក់ម្តងៗបានសម្រេចនៅក្នុងបន្ទប់ជួល។ លុះពេលពួកនាងដឹងខ្លួនអ្វីៗ(ព្រហ្មចារី)ត្រូវរលាយអស់ហើយពួកប្រុសព្រានក៏នាំគ្នាគេចខ្លួនបាត់អស់ដែរ ធ្វើឲ្យពួកនាងបានត្រឹមតែស្តាយខ្លួនរួចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។
ហេតុការណ៍នេះកើតឡើងកាលពី យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្រោយវិទ្យាល័យ១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុនិងទទួលបានបណ្តឹងតាមទូរស័ព្ទភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបានទៅដល់បន្ទប់ជួល(កន្លែងកើតហេតុ)រួចដឹកនារីរងគ្រោះទាំង២នាក់ដែលមានអាយុក្រោម២០ឆ្នាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនិងធ្វើកំណត់ហេតុដោយនាងរៀបរាប់ថាមុនពេលកើតហេតុ រូបនាងនិងជនសង្ស័យទាំង ៣នាក់នោះ ដែលទើបតែស្គាល់គ្នាតែមិនសូវជាជិតស្និទ្ធនឹងគ្នាប៉ុន្មាននោះទេ។
លុះមកដល់ថ្ងៃកើតហេតុនេះ ជនសង្ស័យបានទូរស័ព្ទហៅរូបនាងទៅអង្គុយហូបចុកផឹកសុីនៅក្នុងបន្ទប់ជួលរបស់ពួកគេនៅចំណុចខាងលើ។ ដោយទុកចិត្តនិងចាត់ទុកថាគេរាប់អាននាងដោយស្មោះនាងក៏យល់ព្រមទៅហើយនាំគ្នាទៅអង្គុយផឹកសុីនិយាយគ្នាលេងសើចយ៉ាងសប្បាយ។ ក្រោយមកពួកនាងបានហូបស្រាបៀរអស់ជាច្រើនកំប៉ុងមានភាពស្រវឹងខ្លាំងវង្វេងស្មារតី ធ្វើឲ្យជនសង្ស័យទាំង ៣នាក់មានឱកាសនាំគ្នាចាក់គន្លឹះទ្វារពីខាងក្នុង រួចធ្វើសកម្មភាពចាប់រំលោភទៅលើរូបនាងទាំង២នាក់ បានសម្រេចម្នាក់ម្តងៗ ទោះបីជារូបនាងស្រែកហៅឲ្យគេជួយយ៉ាងណាក៏មិនមានអ្នកណាឮចេញមកជួយដែរ។
នាងរៀបរាប់ទៀតថាលុះជនសង្ស័យរំលោភបានសម្រេចពួកគេទាំង ៣នាក់បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបាត់ទៅ ចំណែកពួកនាងដឹងខ្លួនឡើងបានត្រឹមទូរស័ព្ទប្តឹងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។
យ៉ាងណាសមត្ថកិច្ចបានត្រឹមនិយាយថា នឹងធ្វើការស្រាវជ្រាវចាប់បុរសកំហូចទាំង៣នាក់មកទទួលទោសតាមច្បាប់ឲ្យខាងតែបាន ព្រមទាំងណែនាំកុំឲ្យនាងៗទុកចិត្តប្រុសៗនិងដើរផឹកស៊ីពេលយប់បែបនេះទៀត៕
ដោយ ៖ សហការី