ព័ត៌មានទាន់ហេតុការណ៍៖

សពបុរសម្នាក់ដែលោតទឹកនៅលើស្ពានជ្រោយចង្វា ត្រូវបានអណ្តែតលើទឹកទន្លេសាប ហើយប្រជាពលរដ្ឋប្រទះឃើញ

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋដែល ដាំបន្លែ នៅច្រាំងទន្លេប្រទះឃើញ អណ្តែតទឹក ទន្លេសាបនិងចេះតែរសាត់តាមខ្យល់ទៅទើនឹងកំប្លោក នៅមាត់ច្រាំទន្លេ ហើយក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ចាត់ចែងនាំគ្នា អូសឡើងច្រាំងដើម្បី ត្រួតពិនិត្យ ស្រាប់តែ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៦ខែ មិថុនា ឆ្នាំ ២០២១នៅច្រាំងទន្លេសាប ក្នុងភូមិព្រែក តាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

 សពបុរសរូបនោះ ត្រូវបាននគរបាលឱ្យដឹងថា ឈ្មោះនៅ វ៉ាន់ធិន អាយុ៣៩ឆ្នាំ  ក្នុងចំណោមកូនភ្លោះបីនាក់មុខរត់ម៉ូតូកង់៣ដឹកអីវ៉ាន់តាមអនឡាញ មានលំនៅភូមិ តំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

 តាមព័ត៌មានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៤ ខែ មិថុនា គេឃើញ បុរសម្នាក់ ដែល មានភិនភាគស្លៀកពាក់ខោអាវ ដូចគ្នា នឹងសពបុរសនេះបានបីកូនប្រុសអាយុប្រមាណ៣ឆ្នាំចុះពីលើកង់៣ ប្រុងលោតទឹកស្លាប់ខ្លួន តែ មិនបានសម្រេច ដោយអ្នកដំណើរបានរាយការណ៍ទៅសមត្ថកិច្ចឃាត់ទាន់។ ភ្លាមៗ នេះ បុរសរូបនោះ ក៏បានធ្វើដំណើរ ទៅបាត់ទៅ តែគេពុំដឹងថា បុរសរូបនោះ បានលោតទឹកសម្លាប់ខ្លួន តាំងពីពេលណានោះទេ ស្រាប់តែនៅព្រឹកថ្ងៃទី១៦ខែ មិថុនាមានប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ទន្លេ ក៏បានប្រទះឃើញសពអណ្តែតទឹក ដោយមានភិនភាគដូចបុរសដែលគិតខ្លីខាងលើនោះ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសនោះមានវិបត្តិ អ្វីឡើយ ។នៅព្រឹកនោះ គេឃើញ ក្រុមគ្រួសារក៏បានចុះទៅកន្លែងកើតហេតុ ផងដែរ ។សពត្រូវបាននគរបាលចាត់ចែងអូស ឡើងច្រាំងដើម្បី ត្រួតពិនិត្យ ។

 តាម បងស្រីរបស់សព បានឱ្យដឹងថា កាលពី៣ថ្ងៃមុនប្អូនប្រុស មិនដឹងមានវិបត្តិអ្វីទេ ឱ្យតែ មកពីរត់ម៉ូតូកង់៣គិតតែពីអង្គុយផឹក មិននឹកស្មានថា មកលោតទឹកសម្លាប់ខ្លួន បែបនេះ ។

 តាមព័ត៌មានឱ្យដឹងថា បន្ទាប់ ពីត្រូតពិនិត្យ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរកឃើញ វិជ្ជមានកូវីដ-១៩ ហើយ រង់ចាំ រថយន្តក្រុមគ្រូពេទ្យ មកដឹកទៅបូជាតាមប្រពៃណី ទើបប្រគល់ធាតុឱ្យក្រុមគ្រួសារ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖