ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបើកការវាយប្រហារ៥លើកផ្សេងគ្នាទៅលើ បុគ្គលិកសុខាភិបាលដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងខេត្ត Nangahar ។
នៅថ្ងៃទី១៥ខែមិថុនា អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារសំដៅទៅលើ សុខាភិបាលនៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៥នាក់និង៤នាក់រងរបួសធ្ងន់ ក្នុងពេលកំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។
កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសនេះ បានតភ្ជាប់វិញក្រោយ៣ខែផ្អាកដោយសារតែការវាយប្រហារដូចគ្នា។ នៅដើមខែមិថុនានេះ ក្រុមជ្រុលនិយម ដែលជាសាខាក្រុមភេរវកម្មរដ្ឋអ៊ិស្លាម IS បានបើកការវាយប្រហារទៅលើបុគ្គលិកដោះមីន Halo Trust នៅភាគខាងត្បូង អាហ្វហ្គានីស្ថាន បណ្តាលឲ្យមនុស្ស១០ នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។
ចាប់តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ ការវាយប្រហារតែងតែកើតឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ភាគច្រើនគោលដៅវាយប្រហារគឺជា បុគ្គលិករដ្ឋាភិបាលនិងបុគ្គលិកសុខាភិបាល៕ដោយ៖ ធីរីណា
រូបភាព៖ TTXVN